ទីបំផុត ! Manny Pacquiao ប្រកាសឈរឈ្មោះប្រជែង តំណែងប្រធានាធិបតីហ្វីលីពីន

ម៉ានីល៖ កំពូលអ្នកប្រដាល់សកលអាស៊ីលោក Manny Pacquiao បានសម្រេចចិត្តប្រកាសជាសាធារណៈថា នឹងឈរឈ្មោះប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីហ្វីលីពីននៅ ឆ្នាំ២០២២ខាងមុខនេះ ក្រោយទទួលយកការដាក់ឈ្មោះ ឲ្យប្រជែងពីគណបក្ស PDP-Laban របស់លោក។

លោក Manny Pacquiao បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំទទួលយកដោយក្លាហានពីការប្រជែង នាំការឈរឈ្មោះតំណែងប្រធានាធិបតីហ្វីលីពីន។ យើងត្រូវការរីកចម្រើន។ ខ្ញុំត្រូវការឈ្នះភាពក្រីក្រ។ យើងត្រូវការអភិវឌ្ឍដើម្បីបម្រើប្រជាជនរបស់យើងដោយមានសុចរិតភាព សេចក្តីស្រឡាញ់ និងតម្លាភាព។ ពេលវេលាដល់ហើយឥឡូវនេះ។ ខ្ញុំបានត្រៀមរួចរាល់ដើម្បីប្រឈមនឹងភាពជាអ្នកដឹកនាំ។
កាលពីប៉ុន្មានសប្តាហ៍មុន លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ក៏បានប្រកាសពីការឈរឈ្មោះប្រកួតប្រជែងតំណែងអនុប្រធានាធិបតី ដោយសារលោកបានកំពុងកាន់តំណែងមួយអាណត្តិហើយ ដូច្នេះលោកមិនអាចឈ្មោះប្រធានាធិបតីទៀតទេ៕

ប្រភព៖ Reuters

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner