“វគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះមេដឹកនាំកាយរឹទ្ធិជំនាន់ទី៧”ត្រូវបានរៀបចំពិធីបិទក្រោមវត្តមានឯកឧត្តមបណ្ឌិត ស៊ាន បូ រ៉ាត់

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា។

កាយរឹទ្ធិជាតិកម្ពុជា ដែលមាននាយកដ្ឋានសហប្រតិបត្តិការកាយរឹទ្ធិជាសេនាធិការ បានបើកវគ្គ បណ្តុះបណ្តាលនេះ គឺក្នុងគោលបំណង ដើម្បីអភិវឌ្ឍន៍សមត្ថភាព ជំនាញកាយរឹទ្ធិកម្មដល់មន្ត្រីទទួលបន្ទុកការងារកាយរឹទ្ធិតាមអង្គភាពនានាមានដូចជា មន្ទីរអប់រំ យុវជន និងកីឡាគ្រប់រាជធានី ខេត្ត សាកលវិទ្យាល័យ វិទ្យាស្ថាន ឱ្យក្លាយជាគ្រូបង្គោលសម្រាប់គ្រប់គ្រង ដឹកនាំ បណ្តុះបណ្តាលដល់យុវជនកាយរឹទ្ធិជំនាន់ក្រោយទៀត។

សមាសភាពគណ:អធិបតីអញ្ជើញចូលរួមកម្មវិធីបិទនេះមានថ្នាក់ដឹកនាំកាយរឹទ្ធិជាតិកម្ពុជា សកលវិទ្យាធិការ វិទ្យាស្ថាន សមាគមកាយឬទ្ធិនារី មជ្ឈមណ្ឌលយុវជន អង្គសិក្ខាសាលា និងមន្ត្រីទទួលបន្ទុកការងារកាយរឹទ្ធិមកពីរាជធានី ខេត្តសរុបចំនួន១០០នាក់។ដោយ-រ៉ាវុធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner