នាយករដ្ឋមន្រ្តីក្រិក៖ វិបត្តិអាកាសធាតុគឺ នៅជាមួយយើង ហើយតម្លៃនៃការមិនអើពើនឹងវាគឺជារឿងដែលមិននឹកស្មានដល់
នាយករដ្ឋមន្រ្តីក្រិក បាននិយាយថា បណ្តាប្រទេសនៅតាម សមុទ្រមេឌីទែរ៉ាណេ ត្រូវតែដឹកនាំរក វិធីដោះស្រាយ ការប្រែប្រួលអាកាសធាតុដោយព្រ មានថាផលប៉ះពាល់ នៃការធ្វើអ្វីសោះគឺ អាចមានវិសាលភាព មិនអាចនឹកស្មានដល់ដោយមនុស្សជាតិ អាចនឹងតស៊ូដើម្បីរស់រាន មានជីវិតនៅសតវត្សបន្តបន្ទាប់។
ប្រទេសក្រិក ទួរគី ស៊ីប និងអេស្បាញ ត្រូវបានបំផ្លិចបំផ្លាញដោយភ្លើងឆេះព្រៃ និងបានជួបប្រទះសីតុណ្ហភាពខ្ពស់នៅរដូវក្តៅនេះ ដោយអ្នកវិទ្យាសាស្ត្រព្រមានថា តំបន់នេះបានប្រែក្លាយទៅជា «ចំណុចភ្លើងឆេះព្រៃ» ។ ក្រៅពីនេះ ប្រទេស អាល្លឺម៉ង់ តួកគី និងប្រទេសចិន ក៏ត្រូវបានវាយប្រហារដោយទឹកជំនន់មហន្តរាយផងដែរ។
នាយករដ្ឋមន្រ្តីក្រិកលោក Kyriakos Mitsotakis បានប្រាប់ Reuters នៅក្នុងបទសម្ភាសន៍មួយថា៖«ខ្ញុំលែង ចង់និយាយអំពីការប្រែប្រួលអាកាសធាតុ ប៉ុន្តែខ្ញុំចង់និយាយអំពី វិបត្តិអាកាសធាតុ ព្រោះវាបានមកដល់ហើយ។ ដើម្បីដោះស្រាយវា យើងត្រូវការគោលនយោបាយ ដែលមានសារៈសំខាន់ ដើម្បីជូយគ្រប់ផ្នែកនៃសេដ្ឋកិច្ចនិងជីវិតសង្គមរបស់យើង»។
ក្រុមប្រឹក្សាអាកាសធាតុរបស់ អង្គការសហប្រជាជាតិបាន ព្រមានថារលកកំដៅដ៏អាក្រក់ព្យុះសង្ឃរាដ៏ធំនិងព្រឹត្តិការណ៍អាកាសធាតុចម្លែក ៗ ផ្សេងទៀតនឹងកាន់តែធ្ងន់ធ្ងរទៅ ៗ ។
លោក នាយករដ្ឋមន្ត្រី Mitsotakis ដែលមានការអប់រំនៅសកលវិទ្យាល័យ Havard បានធ្វើឱ្យសកម្មភាពអាកាសធាតុក្លាយជាចំណុចស្នូលនៃរដ្ឋបាលរបស់គាត់។ មិនយូរប៉ុន្មានបន្ទាប់ពីការបោះឆ្នោតនៅខែកក្កដាឆ្នាំ ២០១៩ គាត់បានប្រកាស ហាមឃាត់ស្ថានីយ៍ថាមពលដើរដោយធ្យូងថ្មចាប់ពីឆ្នាំ ២០២៨ ហើយថ្មីៗនេះបានបង្កើតក្រសួងការពារស៊ីវិលដែលមានភារកិច្ចដោះស្រាយវិបត្តិអាកាសធាតុ។

ប្រភព៖ CNA