ក្បួនរថយន្តយោធាមីយ៉ាន់ម៉ា ត្រូវវាយប្រហារដោយគ្រាប់បែកតាមដងផ្លូវក្បែរទីក្រុងយ៉ាំងហ្គោន

យោធា​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ បាន​និយាយ​ថា​ក្រុម​អ្នក​ប្រឆាំង​ របប​យោធា​មីយ៉ាន់ម៉ា​បាន​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ទៅ​លើកង​កម្លាំង​សន្តិសុខ​នៅ​ជិត​ទីក្រុង​យ៉ាំងហ្គោន​ដោយ​បាន​សម្លាប់មនុស្ស​ជា​ច្រើន​នាក់​នៅក្នុង​ការ​ប្រយុទ្ធ​គ្នា​ជា​បន្ត​បន្ទា​ប់។

ប្រទេស​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មួយ​នេះ ​មាន​ភាព​ច្របូក​ច្របល់​ចាប់​តាំង​ពី​យោធា ​បាន​ផ្តួលរំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​ លោក​ស្រី ​អ៊ុង​សាន​ ស៊ូជី​កាលពី​ខែ​កុម្ភៈ​ដែ ល​បង្ក​ឱ្យ​មាន​ការ​តវ៉ាប្រឆាំង​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​បង្ក្រាប​ដោយ​បង្ហូរ​ឈាម​ដោយ​យោធា​។

ទី​ប្រជុំ​ជន​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​បាន​បង្កើត​អ្វី​ដែល​គេ​ហៅ​ថា​“ កម្លាំង​ការពា​រប្រជាជន​” ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​យោធា​ទោះ​បី​មាន​ការ​ប៉ះទង្គិ​ច​គ្នា​ភាគ​ច្រើន​នៅ​តាម​តំបន់​ជន​បទ​ក៏​ដោយ។

យោធា​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ កាល​ពី​ថ្ងៃសៅ​រ៍​ថា​កង​កម្លាំង​សន្តិសុខ​បានធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ខាយ៉ាន​ ជាយ​ក្រុង​នៃ​ទី​ក្រុង​យ៉ាំងហ្គោន​ ប្រទេស​មីយ៉ាន់​ម៉ា​នៅ​ថ្ងៃសុក្រ​ទី​ ១៧ ខែ​កញ្ញា ​នៅ​ពេល​ដែល​ពួក​គេត្រូវ​បាន​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ច្នៃ។​សេចក្តី​ថ្លែង​ការ​ណ៍នេះ​បាន​និយាយ​ថា ​« ក្រុម​ទាំង​ពីរ​បាន​បាញ់​តប​ត​គ្នា​វិញ​ហើយ​សមាជិក​ម្នាក់​នៃកង​កម្លាំង​សន្តិសុខ​បាន​រង​របួស។ “ភេរវ​ករ​ខ្លះ​ត្រូវ​បាន​សម្លាប់​ ហើយ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បា​នរងរបួស​»។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​ បាន​រាយ​ការ​ណ៍ថា​យ៉ាង​ហោច​ណាស់​មាន​អ្នកប្រ​ឆាំង​ពីរ​នាក់​ត្រូវបាន​សម្លាប់​និង​ម្នាក់​ត្រូវ​ចាប់​ខ្លួន​។

កាល​ពី​ដើម​ខែ​នេះ​«រដ្ឋាភិបាល​បង្រួ​បបង្រួម​ជាតិ​» ដែល​ មាន​សមាជិក​សភា​ ភាគ​ច្រើន​ដែល​មានទំនាក់​ទំនង​ ជាមួយ​គណបក្ស​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពីតំ​ណែងរ​បស់​ លោ​ក​ស្រី​អ៊ុងសាន​ ស៊ូ​ជីបាន​អំពាវនាវ​ឱ្យមាន​ «សង្គ្រាម​ការពារ​ប្រជាជន​» ​ផងដែរ​។

ប្រភព៖ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner