ទ្រលោកប្រធានាធិបតី Vladimir Putin បានរក្សាសំឡេងភាគច្រើនក្នុងសភារុស្សី បន្ទាប់ពីការបោះឆ្នោតរយៈពេល ៣ថ្ងៃ និងការបង្ក្រាបទៅលើបក្សប្រឆាំង

អត្ថបទដោយ៖
AMS OneMinute

គណបក្សរួបរួមរុស្សី ដែលគាំទ្រលោកប្រធានាធិបតី Vladimir Putin បានរក្សាសំឡេងភាគច្រើនក្នុងសភារុស្សី បន្ទាប់ពីការបោះឆ្នោតរយៈពេល ៣ថ្ងៃ និងការបង្ក្រាបទៅលើបក្សប្រឆាំង ទោះបីជាការគាំទ្របានធ្លាក់ចុះ បើប្រៀបធៀបទៅនឹងការបោះឆ្នោតអាណត្តិមុនក៏ដោយ។

យោងតាមគណៈកម្មការរៀបចំការបោះឆ្នោតរុស្សី គណបក្សរួបរួមរុស្សីទទួលបានសន្លឹកឆ្នោត ៤៦% តាមពីក្រោយដោយគណបក្សកុម្មុយនិស្តរុស្សី ដែលទទួលបានសន្លឹកឆ្នោត ២១% ក្នុងការប្រកាសលទ្ធផលបឋម។ កាលពីការបោះឆ្នោតសភាឆ្នាំ២០១៦ គណបក្សរួបរួមរុស្សីបានទទួលសន្លឹកឆ្នោតជាង ៥៤% ខណៈពេលដែលបក្សកុម្មុយនិស្តទទួលបានត្រឹមតែ ១៣%ប៉ុណ្ណោះ។

អ្នកវិភាគមួយចំនួន យល់ឃើញថាការធ្លាក់ចុះនេះ គឺបង្កដោយសារភាពអាក់អន់ចិត្តរបស់អ្នកគាំទ្រវ័យក្មេងជុំវិញការធ្លាក់ចុះនៃស្តង់ដាររស់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ រួមជាមួយនឹងការចោទប្រកាន់ពីបក្សប្រឆាំងអំពីអំពើពុករលួយ។

បើទោះបីជាមានការធ្លាក់ចុះការគាំទ្រក្នុងចំណោមប្រជាជនវ័យក្មេងក៏ដោយ ក៏គោលនយោបាយការបរទេសដ៏រឹងមាំប្រឆាំងលោកខាងលិចរបស់លោក Putin នៅតែទាក់ទាញការគាំទ្រពីប្រជាជនរុស្សីរាប់លាននាក់។

ប្រភព៖ The Guardian

ads banner