២០ កញ្ញា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី សំរេចបាន ៤៥% ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៍បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន ហើយគ្រោងដាក់ឱ្យដំណើរការដំណាក់កាលទី១ នៅខែមីនា ឆ្នាំ២០២៣ – RNK

២. រយៈពេលជាង ១៧ឆ្នាំ អាជ្ញាធរជាតិអប្សរា បានដាំដើមឈើក្នុងបរិវេណតំបន់រមណីយដ្ឋានអង្គរ ជាង ២លានដើម ដើម្បីលើកកម្ពស់បរិស្ថាន សោភណភាព និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ – ភ្នំពេញបុស្តិ៍

៣. កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងចុះហត្ថលេខាផ្លូវការនៅខែក្រោយនេះ ហើយទំនិញកម្ពុជាជាង១ម៉ឺនមុខ អាចនាំចេញដោយរួចពន្ធពេលកិច្ចព្រមព្រៀងចូលជាធរមាន – FN

៤. ព្រមានអំពីលទ្ធភាពសង្គ្រាមត្រជាក់ថ្មីមួយទៀត ប្រមុខអង្គការសហប្រជាជាតិ បានអង្វរចិន និងអាមេរិកឱ្យផ្សះផ្សាទំនាក់ទំនងដែល “លែងដំណើរការ” របស់ពួកគេ មុនពេលបញ្ហារវាងប្រទេសធំទាំងពីរប៉ះពាល់ដល់ពិភពលោកទាំងមូល – AP

៥. កូរ៉េខាងជើងបានរិះគន់សម្ព័ន្ធភាពថ្មីរបស់អាមេរិក អង់គ្លេស និងអូស្ត្រាលី ដែលមានគោលដៅពង្រឹងសន្តិសុខនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយក៏បានព្រមានថា វានឹងអាចបង្កឱ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ – AFP

ads banner