ជំនន់ ទឹកភ្លៀង បានជន់ លិច កំណាត់ ផ្លូវជាតិ លេខ ៦ និង លេខ ៧ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

កំពង់ចាម ៖ តាមការបញ្ជាក់ ពីអាជ្ញាធរខេត្ដកំពង់ចាម ថា ជំនន់ ទឹកភ្លៀង បាន ជន់ លិច ផ្លូវជាតិ លេខ ៦ ក្នុងស្រុក បាធាយ និង ផ្លូវជាតិ លេខ ៧ ក្នុងស្រុក ព្រៃឈរ ។

ទោះជា យ៉ាងណា មកដល់ ល្ងាច ថ្ងៃទី២០ កញ្ញា ឆ្នាំ២០២១ នេះ មន្ត្រី ជំនាញ និង អាជ្ញាធរ បា នរក វិធី រំដោះ ទឹក ឱ្យចេញពីផ្លូវ បាន ចំនួន ២កន្លែង ហើយ និងនៅសល់ ១កន្លែង ទៀត ដែលមានចម្ងាយ ជាង ២០០ម៉ែត្រ ទឹក កំពុង ហូរ កាត់ផ្លូវ ។ ចំណែក ឯការចរាចរវិញ នៅតែដំណើរការធម្មតា តែអនុញ្ញាត រថយន្ត បើកបរបន្ថយល្បឿន ។

មន្ត្រីជំនាញ បាន គូសបញ្ជាក់ថា នៅ ល្ងាច ថ្ងៃទី២០ កញ្ញា នេះ មានទីតាំង ជំនន់ ទឹកភ្លៀង លិច ចំនួន ៣កន្លែង គឺ នៅ ស្រុក បាធាយ ១កន្លែង លើផ្លូវ ជាតិ លេខ ៦ និង ១កន្លែង លើផ្លូវ ជាតិ លេខ ៧ ស្ថិតក្នុង ឃុំ មៀន ស្រុក ព្រៃឈរ ហើយទាំង ២ទីតាំង នេះ ស្ថាប័នជំនាញ សហការ ជាមួយ អាជ្ញាធរ កាយ ជា ប្រឡាយ រំដោះ ទឹកចេញពីថ្នល់ ហើយ ។ ដោយឡែក ១កន្លែទៀត នៅចំណុចលើ កំណាត់ ផ្លូវជាតិ លេខ ៧ ស្ថិតក្នុង ឃុំ ខ្វិត ធំ ស្រុក ព្រៃឈរវិញ ទឹក នៅ ហូរ កាត់ ថ្នល់ ជម្រៅ ប្រហែល ត្រឹម ជង្គង់ ចម្ងាយ ជាង ២០០ម៉ែត្រ នៅឡើយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner