បងប្អូនកម្មករខ្មែរដែលកំពុងរងផលប៉ះពាល់ដោយជម្ងឺកូវីដ-១៩នៅខេត្តស្រះកែវប្រទេសថៃទទួលអំណោយជាគ្រឿងឧបភោគបរិភោគ

នៅថ្ងៃទី ២០ កញ្ញា ២០២១ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃបានសហការជាមួយមន្ទីរការងារខេត្តសាកែវ អាជ្ញាធរមូលដ្ឋានស្រុកតាប្រាយ៉ា និងស្រុកគោកធ្យូង ខេត្តសាកែវ ចុះសួរសុខទុក្ខបងប្អូនកម្មករខ្មែរ ព្រមទាំងបាននាំយកអំណោយឧបត្ថម្ភមានដូចជា អង្ករ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ត្រីប្រលាក់គ្រៀម ទឹកដោះគោ និងសម្ភារ:មួយចំនួនទៀត ចែកជូនពួកគាត់នៅស្រុកតាប្រាយ៉ា ចំនួន៥៥ គ្រួសារ និងនៅស្រុកគោកធ្យូង ចំនួន៧៣ គ្រួសារផ្សេងទៀត ដើម្បីជួយសំរាលទុក្ខលំបាកដល់ពួកគាត់ ដែលកំពុងទទួលរងផលប៉ះពាល់ដោយសារការរីករាលដាលជម្ងឺកូវីដ-១៩។ដោយ/សួង ពិសិដ្ឋ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner