ក្រសួងព្រះបរមរាជវាំងប្រកាសបដិសេធអំពីការចាត់តាំង ព្រះរជ្ជទាយាទ” prince Heritier”
អត្ថបទដោយ៖
Kien Sereyvuth
បើយោងលិខិតផ្លូវការរបស់ក្រសួងព្រះបរមរាជវាំង ដែលបានផ្សព្វផ្សាយនៅរសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១នេះ បានបញ្ជាក់ថា ក្រសួងព្រះបរមរាជវាំង មានកិត្តិយស សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាបថា ក្នុងរយៈពេលថ្មីៗនេះ មានអត្ថបទកាសែតបរទេសមួយចំនួន បានចុះផ្សាយពាក់ព័ន្ធដល់ព្រះអង្គម្ចាស់រជ្ជទាយាទ “prince Heritier” នៃព្រះរាជាណាចក្រកម្ពុជា មួយព្រះអង្គ ដាក់សុំទិញក្លឹបបាល់ទាត់ AS Saint-Etenne របស់ប្រទេសបារាំង ក្នុងតម្លៃ ១០០លានអុឺរ៉ូ។
យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សារាជសម្បត្តិ នៃព្រះរាជាណាចក្រកម្ពុជា មិនមានចែងអំពីការចាត់តាំង ព្រះរជ្ជទាយាទ” prince Heritier” ទេ ហើយក៏ពុំមានចែងអំពីស្ថាប័ន ឬបុគ្គលណាមួយមានសិទ្ធិអំណាចចាត់តាំង ព្រះរជ្ជទាយាទ ឡើយ។