ព្រះមហាក្សត្រខ្មែរធ្វើព្រះរាជសារអបអរខួបទំនាក់ទំនងការទូតកម្ពុជាហុងគ្រី៦៥ឆ្នាំ (Video Inside)

ព្រះករុណា ព្រះមហាក្សត្រខ្មែរ បានធ្វើព្រះរាជសារទៅកាន់ប្រធានាធិបតីហុងគ្រី លោក János Áder ក្នុង ការ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២។

កម្ពុជាមានទំនាក់ ទំនងការទូតជាមួយនឹងប្រទេសហុងគ្រី កាលពីថ្ងៃទី២០កញ្ញាឆ្នាំ១៩៥៦ គឺ៣ឆ្នាំក្រោយកម្ពុជាទទួលបានឯករាជ្យ ពីប្រទេសបា រាំង។ ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហមនាឆ្នាំ១៩៧៥ ប៉ុន្តែ ក្រោយមកបានភ្ជាប់ទំនាក់ទំនងរវាងគ្នានិងគ្នាសាឡើងវិញ។

ព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលទើបនឹងទទួលបានថ្ងៃនេះ បានសរសេរថា ចំណងទំនាក់ទំនងរវាង ព្រះរាជាណាចក្រកម្ពុជាប្រទេសហុងគ្រី បានស្ថិតក្នុងភាពលូនល្អក្នុងរយៈពេលច្រើនទសវត្សកន្លងមកនេះ ជាមួយនឹងការឃើញនូវលទ្ធផលជាប្រវត្តិសាស្ត្រគួរឲ្យកត់សម្គាល់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner