តំណាងនិស្សិតខ្មែរអូស្ត្រាលីទាមទារ The Sydney Morning Herald ធ្វើការកែតម្រូវការផ្សាយអត្ថបទ (Video Inside)
អត្ថបទដោយ៖
ឆាយ រត្ថា
តំណាងនិស្សិតខ្មែរក្នុងរដ្ឋចំនួន៤នៅប្រទេសអូស្ត្រាលី បានធ្វើញ្ញត្តិមួយតវ៉ានិងទាមទារការកែតម្រូវការចុះផ្សាយ អត្ថបទខុសពីការពិតមួយផ្សាយដោយសារព័ត៌មានប្រចាំថ្ងៃ The Sydney Morning Herald ។
សារព័ត៌មានក្នុង ប្រទេសអូស្ត្រាលីនោះ កាលពី ថ្ងៃទី១៣កញ្ញា បានចុះផ្សាយអត្ថបទមួយរបស់បុគ្គលឈ្មោះ ឯកសុវត្ថី ដែលសរ សេរចោទប្រកាន់ថា មាននិស្សិតខ្មែរនៅអូស្ត្រាលីត្រូវបានគេគំរាមកំហែង និងត្រូវបានគេអូសទាញតាមរយៈ ការ ផ្តល់ថវិកាចំនួនពី៣០០ទៅ៥០០ដុល្លារ ពីក្រុមការងារយុវជន កម្ពុជា ជាថ្នូរនឹងការចូលរួមពិធី ជួបជុំផ្សេងៗ។
តំណាងនិស្សិតខ្មែរក្នុងរដ្ឋចំនួន៤នៅប្រទេសអូស្ត្រាលី បានបំភ្លឺថាការផ្សាយព័ត៌មាននោះមិនពិតទេ និងបានធ្វើ ឲ្យប៉ះពាល់ដល់កិតិ្តយសនិស្សិតខ្មែរក្រៅប្រទេសថែមទៀត។ ក្រុមនិស្សិតខ្មែរនៅអូស្ត្រាលីទាមទាររកការកែតម្រូវ អត្ថបទចុះផ្សាយនោះវិញ៕