អប្សរាព្រឹកនេះ ២១ កញ្ញា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

L1    សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តអោយបណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហា សង្គមបន្តទៀត ដើម្បីជាប្រយោជន៍ ដល់ការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រសង្គម ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក ស៊ូ វណ្ណលុក + បញ្ជូលសម្លេង អ្នកនាង កន្និការ)

L1A  បណ្ឌិត សេង សារី ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលអំពាវនាវស្ថាប័នតុលាការ ពិចារណា បញ្ឈប់ដីកា ចាប់ខ្លួនលោក ពាក់ព័ន្ធការវិភាគ សេនារីយោ ៦ចំណុច ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត បញ្ជូលសម្លេង លោក ស៊ូ វណ្ណលុក)

L2    ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងថា ចាត់ទុកគម្រោង បង្កើតផែរណប គឺជាយុទ្ធសាស្ត្រ និងគោលដៅដ៏ត្រឹមត្រូវ របស់កំពង់ផែស្វយ័តភ្នំពេញ ដើម្បីបង្កើនប្រសិទ្ធភាព ការដឹកជញ្ជូនតាមផ្លូវទឹក ៕ …ឃ្លីប… (អត្ថបទ កាត់ត លោក ស៊ូ វណ្ណលុក + បញ្ជូលសម្លេង អ្នកនាង ដាលិន កន្និកា + រូបភាព លោក សួង ពិសិទ្ធ + លោក វ៉េង លឹមហួត)

D3    ព្រះបរមរាជវាំង ប្រតិកម្មនឹងកាសែតបរទេសដែលផ្សាយថា «រជ្ជទាយាទកម្ពុជា» ស្នើទិញក្លឹបបាល់ទាត់ AS Saint-Etienne ៕…អានផ្ទាល់ (ដោយ៖ជា សេឌី)

D1  កិច្ចប្រជុំពិភាក្សារកហេតុផល ឬអំណះអំណាងសំខាន់ៗមួយចំនួន សម្រាប់ធ្វើជាយន្តការដោះស្រាយបញ្ហាជាកញ្ចប់ ដោយត្រូវពិនិត្យលើក្របខ័ណ្ឌគោលនយោបាយដែលពាក់ព័ន្ធការអនុវត្តច្បាប់កន្លងមកស្តីពី “សុខភាពសត្វ និងផលិតកម្មសត្វ” ៕…អានផ្ទាល់ (ដោយ៖ជា សេឌី)រដ្ឋមន្ត្រី

D2    រដ្ឋាភិបាលជប៉ុន ផ្ដល់ជំនួយបរិក្ខារប្រព័ន្ធត្រជាក់ សម្រាប់ថែរក្សាវ៉ាក់សាំងចំនួន២១គ្រឿង ជូនក្រសួងសុខាភិបាល ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ៕…អានផ្ទាល់(ដោយ៖ជា សេឌី)

  • រយៈពេល៥១ថ្ងៃនៃការចាប់ផ្តើមដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្រុមគ្រូពេទ្យចាក់បានចំនួន ១,៧៣៣,៩៧៤នាក់នាក់ ខណៈទូទាំងប្រទេសចាក់បានចំនួន ១២,២៧៦,០១៣នាក់ (គិតត្រឹមថ្ងៃទី២០ ខែកញ្ញា)។ចប់

វគ្គទី២៖សុវត្ថិភាពសង្គម

D4    សម្តេចពិជ័យសេនា ទៀ បាញ់ ចេញសារាចរណែនាំ៥ចំណុច អំពីការអនុវត្តវិធានការប្រមូលពន្ធ និងប្ដូរចង្កូតពីស្ដាំមកឆ្វេង លើរថយន្តកំពុងប្រើប្រាស់ស្លាកលេខ ខ.ម ៕…អានផ្ទាល់(ដោយ៖ជា សេឌី)

ខេត្តកែប

D5  អ្នកនំាពាក្យក្រសួងបរិស្ថាន បញ្ជាក់ថា ឡដុតសំណល់រឹងដែលក្រសួងបរិស្ថាន ផ្តល់ឱ្យរដ្ឋបាលខេត្តកែប ជាការគិតគូររបស់រដ្ឋាភិបាល គាំទ្របន្ថែមដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ៕…អានផ្ទាល់(ដោយ៖សិលា សារិន)

ខេត្តកំពង់ចាម

BH4  អជ្ញារខេត្តកំពង់ចាម កំពុងដុតដៃដុតជើង កាយប្រឡាយរំដោះទឹក តាមផ្លូវជាតិ ពីស្រុកជើងព្រៃ មកស្រុកព្រៃឈរ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក លី ពៅ + កាត់ត លោក សរមៀត ប៊ុនហុក)

ខេត្តបន្ទាយមានជ័យ

D6  ភ្លៀងរធ្លាក់ជាប់ៗគ្នា បង្ករជនលិចលំនៅឋានពលរដ្ឋ និងទីតាំងឈរជើង របស់កងកម្លាំងនៅក្រុង ស្រុក នៃខេត្តបន្ទាយមានជ័យ៕  …អានផ្ទាល់ (ដោយ៖ឃិន គន្ធា) រាយការណ៍តាមទូរស័ព្ទ……

D7    រដ្ឋបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជូនដំណឹងដល់ពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹង សូមយកចិត្តទុកដាក់ខ្ពស់ ខណៈស្ថានភាពភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃចុងក្រោយនេះ៕ …អានផ្ទាល់ (ដោយ៖ឃិន គន្ធា) រាយការណ៍តាមទូរស័ព្ទ

វគ្គទី៣៖រាយការណ៍តាមខេត្ត

L3    តាមដងផ្លូវតូច-ធំ នៅក្រុងព្រះសីហនុ តាំងបង្ហាញទង់ជាតិខ្មែរ ដាច់កន្ទុយភ្នែក លម្អដោយរុក្ខជាតិបៃតងខ្ចី ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក ស៊ូ វណ្ណលុក + បញ្ជូលសម្លេង អ្នកនាង កន្និការ)

ខេត្តបន្ទាយមានជ័យ

D9    ក្រុមការងារ   ចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងបង្ការមេរោគកូវីត19 ដល់កុមារ នៅស្រុកថ្មពួក ៕ លោក គៀន ច័ន្ទហ៊ីន …ឃ្លីប…

ខេត្តរតនគិរី

BH1  សាលារៀន គ្រឹះស្ថានសាធារណៈ ក្នុងខេត្តរតនគិរី ត្រូវបានបើកអោយដំណើរការឡើងវិញ លក្ខណៈជាបណ្ដុំ តូចៗក្នុងថ្នាក់ ឬបន្តអនុវត្ត រៀនតាមប្រព័ន្ធអនឡាញ តាមស្ថានភាពជាក់ស្តែង នៃតំបន់ប្រឈមហានិភ័យ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក គតិ យុត្ត + កាត់ត លោក សរមៀត ប៊ុនហុក)

ខេត្តកំពត

BH5  គ្រួសារចាស់ជរា និងពលរដ្ឋរងផលប៉ះពាល់ ដោយសារកូវីដ-១៩ ចំនួន១០៦គ្រួសារ ក្នុងស្រុកទឹកឈូ បានមកទទួលអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក សិលា រិន + កាត់ត លោក សរមៀត ប៊ុនហុក)

ខេត្តស្វាយរៀង

BH2  លោកជំទាវ ដួង វណ្ណា នាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់ ១២ គ្រួសារ នៅស្រុកចន្ទ្រា ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក នុត នាង + កាត់ត លោក សរមៀត ប៊ុនហុក + បញ្ជូលសម្លេង កញ្ញា ឃុន ស្រីនុច)

…សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

SB2  មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា មន្ទីរសុខាភិបាល បុគ្គលិកស្ម័គ្រចិត្ត និងកម្មករស្ម័គ្រចិត្ត ជាង១៥០០នាក់ ទទួលបានអំណោយ ពីសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៕ …ឃ្លីប… (រូបភាព លោក ថេត វិចិត្រ + អត្ថបទ កាត់ត លោក  ហេង សម្បត្តិ + បញ្ជូលសម្លេង អ្នកនាង រ័ត្ន ចរិយា)

ខេត្តកំពត

D8   មន្ត្រីបក្សត្រូវមានឆន្ទៈស្មោះត្រង់បម្រើបក្ស និងប្រជាពលរដ្ឋដោយមិនប្រកាន់បក្សពួក៕

…អានផ្ទាល់(ដោយ៖សិលា សារិន)ខេត្តកំពង់ធំ

BH3  មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តនាំយកស្បៀងអាហារ របស់ឯកឧត្តម ហ៊ុន ម៉ាណែត ចែកជូនពលរដ្ឋក្រីក្រ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត បញ្ជូលសម្លេង លោក​ ប៊ុន រដ្ឋា)

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

V5    សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិត ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ២០២១៕…អានផ្ទាល់

————

R91 របររៀបទូចិញ្ចឹមត្រីលម្អបែបរុក្ខជាតិកំពុងរីកដុះដាល

សិល្បៈរៀបទូចិញ្ចឹមត្រី កំពុងចាប់ផ្តើមពេញនិយមបណ្តើរៗនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ដោយសារតែភាព ស្រស់ស្អាតនៃការកែច្នៃមែកឈើ ដុំថ្ម ខ្សាច់ រុក្ខជាតិតូចៗ តាំងលម្អនៅក្នុងទូ ដែលមើលទៅហាក់ដូចជា កំពុងស្ថិតនៅក្នុងបរិយាកាសធម្មជាតិពិតៗដូច្នោះដែរ ។ លោកអ្នកអាចចំណាយពេលកម្សាន្តភ្នែក ដោយ ធម្មជាតិពណ៌បៃតងបក់រវិចៗ ចុះឡើងៗ  អមជាមួយនឹងត្រីហែលខ្វាត់ខ្វែងនៅក្នុងទូ នឹងធ្វើឱ្យអារម្មណ៍ របស់អ្នកស្រស់ស្រាយដោយគ្រាន់តែមានទូចិញ្ចឹមត្រីបែបធម្មជាតិមួយនៅក្នុងផ្ទះប៉ុណ្ណោះ …

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២១​ ខែកញ្ញា ឆ្នាំ២០២១៕…ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner