ឃាត់មនុស្ស៦២០នាក់ ក្នុងរយៈពេល៧២ម៉ោង កន្លងមកនេះ (Video Inside)
មនុស្សចំនួន១២៦នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងនេះ ដែលនាំឱ្យការឃាត់ខ្លួនមនុស្សក្នុងរយៈពេល ៧២ម៉ោងបានកើនឡើងដល់់៦២០នាក់ ក្នុងអំពើល្មើសបំពានវិធានរដ្ឋបាលនិងវិធានសុខាភិបាល ។
មន្ត្រីគណៈ កម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បានថ្លែងឱ្យដឹងនៅថ្ងៃច័ន្ទ នេះថា កាលពីថ្ងៃសៅរ៍ សមត្ថកិច្ចឃាត់បានមនុស្ស៣១៩នាក់ ,រថយន្ដចំនួន៤គ្រឿង ,ម៉ូតូ៤៤គ្រឿង និងផាក ពិន័យជាប្រាក់បានចំនួន ១៣លាន៤សែនរៀល ក្នុងការអនុវត្តវិធានការច្បាប់ចំនួន១០៣ករណី។ នៅថ្ងៃអាទិត្យ នោះវិញ
សមត្ថកិច្ចឃាត់បានមនុស្សចំនួន១៧៨នាក់, រថយន្ដចំនួន៤គ្រឿង ,ម៉ូតូ៣១គ្រឿង និងផាកពិន័យជា ប្រាក់បានចំនួន ២លាន ២សែនរៀល ក្នុងការអនុវត្ត វិធានការច្បាប់ចំនួន៥៤ករណី ។ ដោយឡែកនៅថ្ងៃទី ២០ កញ្ញានេះ សមត្ថកិច្ចឃាត់មនុស្សបានចំនួន១២៦នាក់ រថយន្ដចំនួន២គ្រឿង,ម៉ូតូ២៣គ្រឿង, និងផាកពិន័យជា ប្រាក់បានចំនួន ៤លានរៀល ក្នុងការអនុវត្តវិធានការច្បាប់ចំនួន ៤៦ករណី ផងដែរ ។ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី ១លានទៅ ៥លានរៀល, ត្រូវ ផ្ដន្ទាទោស ដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល បើអំពើនោះបាន បណ្ដាល ឲ្យមានការ ចម្លង ជំងឺ កូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យ ជាប្រាក់ពី៥លាន ទៅ ២០ លានរៀលបើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕