ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២១​ ខែកញ្ញា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការអនុវត្តផែនការមហិច្ចតាទេ។ ភាពខ្នះខ្នែងជាផ្លូវការរបស់អ្នកនឹងមិនត្រូវបានគេកោតសរសើរឡើយ ផ្ទុយទៅវិញសម្ពាធន៍ដ៏តឹងតែងរបស់អ្នកអាចនឹងជះឥទ្ធិពល ឬបំភ័យដៃគូ និងសហការីក្នុងកន្លែងការងារ។ សូមលោកអ្នកចងចាំថា ភាពប្រញាប់ប្រញាលខ្លាំងពេកនឹងធ្វើឲ្យការងារមិនអាចទទួលបានផលល្អនោះទេ មិនត្រឹមតែប៉ុណ្ណោះអាចនឹងធ្វើឲ្យអ្នកមានការខកចិត្តខ្លាំង។ អាស្រ័យហេតុនេះ សូមសម្រេចចិត្តប្រកបដោយទស្សនវិស័យវែងឆ្ងាយ។ ដោយឡែក លោកអ្នកមានអំណោយទានក្នុងការទំនាក់ទំនង។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះ បញ្ហាយល់ច្រលំអាចកើតឡើងក្នុងរង្វង់ការងារ ពិសេសជាមួយថ្នាក់លើផងដែរ។ សូមទុកបញ្ហាសំខាន់ទៅថ្ងៃក្រោយ និងព្យាយាមផ្តោតជាសំខាន់ទៅលើគំនិតច្នៃប្រឌិត។ ក្រៅពីនេះ សូមសម្រេចចិត្តជាមួយពត៌មានជាក់លាក់។ ប្រហែលជាអ្នកមិនគួរដេញតាមគម្រោងពេកនោះទេ។ លោកអ្នកគ្រាន់តែដឹងឲ្យបានច្បាស់អំពីព្រឹត្តិការណ៍ទាំងអស់ ហើយទទួលខុសត្រូវគឺគ្រប់គ្រាន់ហើយ។ ផ្ទុយទៅវិញ អ្នកអាចយល់ច្បាស់អំពីខ្លឹមសារនៃបញ្ហានេះដោយមិនចាំបាច់ធ្វើការពិនិត្យលំអិត ប៉ុន្តែគួរតែរក្សាការព្យាយាមប្រមូល និងយកចិត្តទុកដាក់លើការងារតាមដែលអាចធ្វើទៅបាន។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកហាក់មានភាពស្មុគ្រស្មាញបន្តិចនៅពេលព្រឹក ដូច្នេះសូមកុំទាន់ផ្តួចផ្តើមគំនិតនៅពេលនេះ។ ទន្ទឹមនឹងនេះ មិនគួរធ្វើឲ្យមានការថ្នាំងថ្នាក់ជាមួយមិត្តរួមការងារ ពិសេសជាមួយថ្នាក់លើឡើយ ហើយចូរកុំបដិសេធការផ្តល់ជូនណាមួយពីថ្នាក់លើ។ អ្វីៗអាចនឹងដំណើរការល្អប្រសើរណាស់ ប្រសិនបើអ្នកយកចិត្តទុកដាក់លើចំណុចនេះ។ ក្នុងនោះ លោកអ្នកទទួលបានអំណោយផលក្នុងការពិនិត្យវាយតម្លែ និងការពារទស្សនៈរបស់ខ្លួនបានពេញលេញ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមរៀនពីរបៀបកំណត់គោលដៅ ហើយសូមផ្អាកការសុបិន្តដែលលើសពីលទ្ធភាព និងសមត្ថភាពរបស់អ្នកសិននៅពេលនេះ។ បញ្ហាយល់ច្រលំ ឬជម្លោះហាក់មានកំរិតខ្ពស់ណាស់ ដូច្នេះសូមព្យាយាមគ្រប់គ្រងពាក្យសំដី កាយវិការ និងគំនិតរិះគន់ទាំងឡាយ។ ប្រការសំខាន់ផងដែរ ដែលអ្នកគួរកំណត់ការទំនាក់ទំនងឲ្យស្ថិតនៅក្នុងទំហំតូចចង្អៀត ពិសេសចូរជ្រើសរើសតែមនុស្សដែលលោកអ្នកជឿទុកចិត្តបំផុត។ ទន្ទឹមនឹងនេះ សូមកុំព្រួយបារម្ភចំពោះឳកាសការងារដែលកើតឡើងនៅពេលនេះ សូមរងចាំបន្តិចសិន អ្វីៗនឹងប្រសើរឡើងក្នុងពេលឆាប់ៗ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការពិភាក្សាអំពីអាជីពនាពេលអនាគតនោះទេ។ យកល្អគួរតែពិភាក្សាក្នុងការសន្ទនាចំពោះតែប្រធានបទដែលមិនត្រូវការការសម្រេចចិត្តជាបន្ទាន់។ ក្រៅពីនេះ សូមកាត់បន្ថយការទាមទារនានាពីអ្នកដទៃ។ កុំធ្វើឲ្យទំនាក់ទំនងកាន់តែធ្ងន់ធ្ងរជាមួយមនុស្សក្រោមបង្គាប់យាយីពីការឈ្លោះប្រកែក ឬការបញ្ចេញមតិ កលល្បិច។ សូមរក្សាទំនាក់ទំនងល្អជាមួយអតិថិជន។ ដោយឡែកផលល្អប្រសើរក្នុងពេលនេះ គឺអ្នកអាចយល់ច្បាស់អំពីខ្លឹមសារនៃបញ្ហាដោយមិនចាំបាច់ធ្វើការពិនិត្យដោយលំអិតនោះទេ។​

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារបស់អ្នកមានដំណើរល្អប្រសើរណាស់។ អ្នកអាចបំពេញរាល់ក្តីសុបិន្ត បោះជំហានសម្រាប់កិច្ចការងារថ្មី ឬការបណ្តាក់ទុន និងសូម្បីតែការផ្លាស់ប្តូរទីកន្លែងការងារក្តី។ ទាំងនេះមិនមែនមានន័យថាអ្នកមិនជួបបញ្ហាអ្វីសោះនោះទេ ប៉ុន្តែអ្នកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាចំពោះមុខដោយជោគជ័យ ហើយមនុស្សនៅជុំវិញខ្លួនក៏មានចិត្តសណ្តោសប្រណី និងជួយជ្រោមជ្រែងយ៉ាងពេញទំហឹងផងដែរ។ ប្រការចំបាច់បំផុតក្នុងពេលនេះ គឺសូមកុំឃ្លាតឆ្ងាយពីការគម្រោងផែនការ។ ក្រៅពីនេះ លោកអ្នកមានសមត្ថភាពពេញលេញក្នុងការការពារគំនិតយោបល់របស់ខ្លួន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការល្អប្រសើរ ប៉ុន្តែអ្នកប្រហែលជាពិបាកក្នុងការធ្វើទំនាក់ទំនង ឬបង្ហាញលទ្ធផលការងាររបស់អ្នកចំពោះមិត្តរួមការងារ ថ្នាក់លើ និងដៃគូពាណិជ្ជកម្ម។ មិនត្រឹមតែប៉ុណ្ណោះអ្នកក៏មិនអាចពឹងពាក់អ្នកដទៃបានដោយងាយស្រួលនោះទេ។ អាស្រ័យហេតុនេះ សូមព្យាយាមបំពេញការងារដោយខ្លួនឯង និងពឹងផ្អែកជាពិសេសជាមួយចំណេះដឹង បទពិសោធន៍ និងពត៌មានទាំងឡាយដែលអ្នកទទួលបាន។ ក្រៅពីនេះ សូមកុំពិភាក្សាការងារមិនចាំបាច់ ការនិយាយដើម ការវាយតម្លៃកិច្ចការមិត្តរួមការងាររបស់អ្នក សូមប្រយ័ត្នជម្លោះ និងភាពអាក់អន់ចិត្ត។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីអាជីពថ្ងៃនេះសន្យានឹងផ្តល់ជូនលោកអ្នកនូវភាពចម្រើនលូតលាស់ក្នុងអាជីព និងការប៉ងប្រាថ្នានានា។ លោកអ្នកក៏គួរយកចិត្តទុកដាក់ដោយបន្តដំណើរការការងារជានិច្ច ការបន្ថយល្បឿនហាក់មិនជាជម្រើសល្អប្រសើរបំផុតនោះទេ ដោយសារលោកអ្នកត្រូវចំណាយពេលវេលា និងយុទ្ធសាស្រ្តដើម្បីសម្របទៅនឹងស្ថានភាពនានានៅមជ្ឈដ្ឋានខាងក្រៅ។ ក្នុងពេលនេះ លោកអ្នកក៏នឹងមានការចល័តគំនិតច្រើនផងដែរ បើទោះបីទាំងនេះជាប្រការល្អ ក៏មិនគួរប្រើប្រាស់គំនិតផ្តោតទៅលើការងារដែលឃ្លាតឆ្ងាយពីបទពិសោធន៍ និងសមត្ថភាពរបស់ខ្លួនឡើយ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកកំពុងដំណើរការល្អ ប៉ុន្តែទំហំការងារក្នុងថ្ងៃនេះក៏ច្រើនណាស់ផងដែរ។ យកល្អសូមចែករំលែការងារខ្លះជាមួយមិត្តរួមការងាររបស់អ្នក ដើម្បីសម្រួលដំណើរការ និងធ្វើឲ្យការងារអាចសម្រេចបានទាល់ពេលវេលា។ សម្រាប់លោកអ្នកដែលប្រកបអាជីវកម្ម សូមធ្វើទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងដៃគូជំនួញរបស់អ្នក ប៉ុន្តែសូមពិនិត្យវាយតម្លៃរាល់ចំណុចនានា ប្រយ័ត្នការថ្លោះធ្លោយធ្វើឲ្យអ្នកពិបាកដោះស្រាយ។ ទន្ទឹមនឹងនេះ សូមរក្សាចិត្តរបស់អ្នក កុំជឿជាក់មនុស្សដោយងាយ។ ដោយឡែក លោកអ្នកនឹងអាចស៊ូទ្រាំរាល់ការលំបាកនានា។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានលទ្ធភាពពេញលេញក្នុងការបំពេញការងារឲ្យបានទាន់ពេលវេលា។ អ្វីដែលអ្នកប្រាថ្នានឹងទទួលបានការគាំទ្រ និងអាចសម្រេចបានលទ្ធភាពគួរជាទីមោទនក្រៃលែង។ ក្នុងនោះ លោកអ្នកប្រហែលជាទទួលបានដំណឹងល្អដែលអ្នកបានរំពឹងទុកជាយូរណាស់មកហើយ។ ចំពោះសេចក្តីផ្ទាល់ខ្លួនក៏នឹងអាចទទួលបានក្នុងថ្ងៃនេះ ដូច្នេះសូមកុំស្ទាក់ស្ទើរក្នុងចិត្ត ចូរសំដែងភាពពិតទាំងឡាយនៅក្នុងចិត្ត។ ដោយឡែក លោកអ្នកប្រហែលជាគួរតែយកចិត្តទុកដាក់ជាពិសេសចំពោះសុខភាព ពីព្រោះសញ្ញាណនៃជំងឺកំពុងកើតឡើង។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរក្នុងការធ្វើទំនាក់ទំនង ការចរចា និងការតាំងបង្ហាញលទ្ធផលការងារនានា។ ក្នុងនោះហោរាណែនាំឲ្យអ្នកមានភាពក្លាហាន និងត្រូវមានភាពដាច់ខាតចំពោះគំនិតយោបល់របស់ខ្លួន។ អ្នកគួរព្យាយាមការពារមតិយោបល់របស់ខ្លួន ដោយពឹងទៅលើពត៌មានពិតប្រាកដ ហើយធ្វើយ៉ាងណាកុំឲ្យធ្លាក់ខ្លួនក្នុងការដឹកនាំរបស់អ្នកដទៃ។ ដោយឡែក ភាគច្រើនលោកអ្នកអាចតស៊ូនឹងបញ្ហាដែលនឹងកើតឡើង ហើយមានលទ្ធភាពដោះស្រាយដោយសន្តិវិធី។ ចំណែកអាកប្បកិរិយាគួរតែគ្រប់គ្រងឲ្យបានល្អ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកពឹងផ្អែកខ្លាំងជាមួយគំនិតច្នៃប្រឌិត។ ក្នុងនោះ សូមរៀបចំគម្រោងផែនការសកម្មភាព និងត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន។ វិន័យនានាក្នុងការអនុវត្តការងារមានសារសំខាន់។ លោកអ្នកមិនអាចធ្វើឲ្យមានការថ្នាំងថ្នាក់ជាមួយមនុស្សនៅក្នុងរង្វង់ការងារ ហើយក៏កុំបង្ហាញការប្រថុយប្រថានរបស់អ្នកឲ្យគេបានដឹងនោះដែរ គឺសូមប្រយ័ត្នចំពោះការជឿទុកចិត្ត។ ក្រៅពីនេះ សូមធ្វើការចែករំលែក ឬការដាក់ទានចំពោះមនុស្សទីទ័លក្រ ដោយសារលោកអ្នកត្រូវការភាពសុខដុមរមនានៅក្នុងចិត្តជាចាំបាច់។​

ចំណាំៈ

ឆ្នាំទាំង៤ ម្សាញ់ មមែ រកា ចរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានសំណាង ការអភិវឌ្ឍន៍ក្នុងអាជីព ព្រមទាំងលុយកាក់ជាច្រើនសម្រាប់ថ្ងៃនេះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner