ព្រះបរមរាជវាំងកម្ពុជាប្រតិកម្មតបកាសែតបរទេសផ្សាយ«រជ្ជទាយាទកម្ពុជា» ស្នើទិញក្លឹបបាល់ទាត់ បារាំងតម្លៃ ១០០លានអឺរ៉ូ (Video Inside)

ព្រះបរមរាជវាំងនៃប្រទេសកម្ពុជា បានប្រតិកម្មនឹងកាសែតបរទេសដែលផ្សាយថា «រជ្ជទាយាទកម្ពុជា» ស្នើ ទិញក្លឹបបាល់ទាត់ របស់ប្រទេសបារាំងក្នុងតម្លៃ១០០លានអឺរ៉ូ។ កាសែតបរទេសមួយចំនួនត្រូវគេរាយការណ៍ថា បានប្រើប្រាស់ពាក្យ «រជ្ជទាយាទ» នៃព្រះមហាក្សត្រកម្ពុជា នៅក្នុងការផ្សាយអត្ថបទ ពាក់ព័ន្ធនឹងសែស្រឡាយ មួយអង្គនៃព្រះរាជវាំងកម្ពុជាដែលស្នើទិញក្លឹបបាល់ទាត់ AS Saint-Etienne នៅលីគកំពូលរបស់បារាំង។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានបំភ្លឺថា «រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រុមប្រឹក្សារាជសម្បត្តិ នៃព្រះរាជា ណាចក្រកម្ពុជា មិនមានចែងអំពីការចាត់តាំង ព្រះរជ្ជទាយាទ ហើយក៏ពុំមានចែងអំពីស្ថាប័ន ឬបុគ្គលណាមួយ មានសិទ្ធិអំណាចចាត់តាំងពីរជ្ជទាយាទឡើយ»។

ការភាន់ច្រឡំថា «រជ្ជទាយាទ» នៃព្រះមហាក្សត្រកម្ពុជា ត្រូវគេរាយការណ៍ថាបានកើតឡើងដោយសារព័ត៌មាន បរទេសចុះផ្សាយអំពីព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ដែលបានដាក់សំណើចំនួន ១០០ លានអឺរ៉ូ កាលពីថ្ងៃសុក្រ កន្លងមកនេះ ដល់ធនាគារ KPMG ដោយបញ្ជាក់ពីបំណងធ្វើជាម្ចាស់ក្លិប AS Saint-Etienne ។ សារព័ត៌មាន ទាំងនោះ បានប្រើប្រាស់នូវពាក្យថា «រជ្ជទាយាទ» ដោយសំដៅលើ ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner