រាជរដ្ឋាភិបាលធ្វើអន្តរាគមន៍ជួយស្ត្រីរងគ្រោះនៅប្រទេសចិន (Video Inside)

ភាពស្រែកដង្ហើយពីស្ត្រីរងគ្រោះម្នាក់ដោយសារអំពើជួញដូរមនុស្សខុសច្បាប់ បានជម្រុញឲ្យមន្ត្រីរាជរដ្ឋាភិ បាលត្រូវធ្វើអន្តរាគមន៍។ ស្ត្រីរងគ្រោះម្នាក់ ឈ្មោះ អាត់ សុភក្រ្ត មានស្រុកកំណើតនៅក្នុង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានបណ្តាញសង្គមហ្វេសប៊ុក បានផ្សាយជុំវិញការស្រែកដង្ហើយរកការជួយពីរាជរដ្ឋាភិបាល កម្ពុជា ។

អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស លោកស្រីរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជូ ប៊ុនអេង បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថ្ងៃទី២០កញ្ញានេះថារាជរដ្ឋាភិបាល បាននឹងកំពុង ធ្វើការអន្តរាគមន៍ស្វែងរកការជួយរូបស្ត្រីនោះហើយ។ គេរំពឹងថា ស្ត្រីរងគ្រោះ នឹងត្រូវបានជួយសង្គ្រោះនិងបញ្ជួន វិលត្រឡប់មកជួបក្រុមគ្រួសារវិញ ក្រោយចំណាត់ការស្រាវជ្រាវស្វែងរកពីមន្ត្រីកម្ពុជាដែលសហការជាមួយមន្ត្រី ចិននានាដែលជាប់ពាក់ព័ន្ធ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner