ក្រសួងសុខាភិបាលទទួលបរិក្ខាប្រព័ន្ធត្រជាក់រក្សាវ៉ាក់សាំងពីប្រទេសជប៉ុន (Video Inside)

បរិក្ខារប្រព័ន្ធត្រជាក់សម្រាប់ថែរក្សាវ៉ាក់សាំងចំនួន២១គ្រឿង ត្រូវបានប្រគល់ជូនដល់ក្រសួងសុខាភិបាល កម្ពុជាសម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩។ បរិក្ខារប្រព័ន្ធត្រជាក់សម្រាប់ថែរក្សា វ៉ាក់សាំងទាំង២១គ្រឿងនេះគឺជាអំណោយរបស់រដ្ឋាភិបាលនិងប្រជាជននៃប្រទេសជប៉ុនតាមរយ:អង្គការ យូនីសេហ្វ។

ពិធីប្រគល់និងទទួលគឺបានធ្វើឡើងក្រោមវត្តមានរដ្ឋលេខាធិការក្រសួងសុខាភិបាលលោកអេង ហួត។ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាលោកមិកាមិ ម៉ាសាហ៊ីរ៉ូ និងតំណាងអង្គការយូនីសេហ្វលោកស្រីហ្វ័ររូ ហ្វ័រយូហ្សាត បានអញ្ជើញចូលរួមផងដែរនៅថ្ងៃនេះ។

រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកអេង ហួត បាន ថ្លែងអំណរគុណ និងចាត់ទុកការផ្តល់ជំនួយថ្ងៃនេះ គឺជា ទឹកចិត្តសប្បុរសធម៌ដ៏ថៃថ្លារបស់រដ្ឋាភិបាលនិង ប្រជា ជននៃប្រទេសជប៉ុន ដែលនឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីសុខាភិបាលព្រមទាំងអ្នក រងគ្រោះដោយជំងឺកូវីដ១៩៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner