រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដ ៦២២ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះបានស្ថិតនៅក្នុងខ្ទង់ជាង៦០០ករណីជាដដែល។ ការ ឆ្លងក្នុងខ្ទង់ជាង៦០០ករណីនេះ បានកើតឡើងប្រមាណ១១ថ្ងៃមកហើយក្នុងរង្វង់ខែកញ្ញានេះ។ ការឆ្លងថ្មីនៅថ្ងៃ នេះមានចំនួន៦២២ករណីដែលកើនឡើង១០ករណីបើធៀបនឹងម្សិលមិញ។

ការឆ្លងថ្មីនៅថ្ងៃនេះរួមមាន៤៤៤ ករណីជាការឆ្លងចូលក្នុងសហគមន៍ និង១៧៨ករណី គឺការឆ្លងមកពីក្រៅប្រទេស។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានថយចុះ១០ករណី, រីឯតួលេខឆ្លងមកពីក្រៅប្រទេសបានកើនឡើង១០០ ករណី។

ចំណែកការស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន១៤នាក់ ដែលកើនឡើងម្នាក់ បើ ប្រៀបធៀបនឹង ម្សិលមិញ។ ចំនួនមនុស្ស ដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល២១១ថ្ងៃ កន្លងមកនេះ បានកើនឡើងដល់៨ម៉ឺន៦ពាន់៧២១ករណី ។

កម្ពុជាគិតត្រឹមថ្ងៃ ទី២០ ខែកញ្ញា ការឆ្លងសរុបទូ ទាំងប្រទេស មានចំនួន១០ម៉ឺន៤ពាន់៧១៦ករណី, ការស្លាប់សរុបកើនចំនួន២ពាន់១២៣នាក់ និង ការព្យាបាល ជាសះស្បើយ សរុបមានចំនួន៩ម៉ឺន៧ពាន់៧០០នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner