រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ២សែន២ម៉ឺន៤ពាន់ ៣២១នាក់ (Video Inside)

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន២សែន២ម៉ឺន ៤ពាន់៣២១នាក់ ។

យោងតាមក្រសួងសុខាភិបាល តួលេខនៃចំនួនសរុបដែលពលរដ្ឋទូទាំងប្រទេសបានទទួល ការចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី២០ខែកញ្ញានេះ បានកើនដល់១២លាន៤ម៉ឺន៩ពាន់៧៣៩នាក់ហើយ, ក្នុងនោះអ្នក បានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន១០លាន៣សែន៤ពាន់ ១០៤នាក់។

ការចាក់វ៉ាក់សាំងលើពលរដ្ឋអាយុពី១៨ឆ្នាំឡើង មានចំនួន៩លាន៨សែន២ម៉ឺន៦ពាន់៦៤០នាក់, ការចាក់លើយុវ ជនវ័យជំទង់អាយុរវាងពី១២ដល់១៧ ឆ្នាំ មានចំនួន ១លាន៧សែន៣ម៉ឺន១ពាន់៩៨៦នាក់, ចំណែក និងការ ចាក់លើកុមារអាយុពី ៦ដល់ ១២ឆ្នាំ មានចំនួន ៤សែន៩ម៉ឺន២ពាន់២១៣នាក់ ។

ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃទី២០ កញ្ញា ឆ្នាំ២០២១ បានចំនួន ៨សែន៣ម៉ឺន៨១៤នាក់ ។ លោកស្រី ឳ វណ្ណឌីន នៅថ្ងៃទី២០កញ្ញាក្នុងពេលចុះបិទយុទ្ធនាការចាក់វ៉ាក់សាំងក្នុងខេត្តព្រះវិហារបានថ្លែងថាដំណើរការចាក់វ៉ាក់ សាំង បានប្រព្រឹត្តទៅដោយរលូន ៕

បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦លាននាក់ទូទាំងប្រទេសវិញគិតត្រឹមថ្ងៃនេះ, ទំហំភាគរយនៃការ ចាក់វ៉ាក់សាំង បានកើនប្រមាណ ៧៥,៣១% ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner