ខេត្តសៀមរាបបន្តកំណត់កន្លែងខ្លះទៀតជាតំបន់ក្រហមបណ្តោះអាសន្ន (Video Inside)
រដ្ឋបាលខេត្តសៀមរាប បានសម្រេចកំណត់ ផ្នែកខ្លះនៃឃុំចំនួន ២ នៃស្រុកប្រាសាទបាទបាគង ដាក់ជាតំបន់ ក្រហមជាបណ្ដោះអាសន្ន រយៈពេលមួយសប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ នេះជាការ កំណត់តំបន់ដទៃបន្ថែមទៀតជាតំបន់ក្រហម បន្ទាប់ពីសប្តាហ៍មុន រដ្ឋបាលខេត្តបានកំណត់ក្រុងសៀមរាបទាំង មូលជាតំបន់ក្រហមនិងតំបន់លឿងទុំ។
យោងតាម រដ្ឋបាលខេត្ត តំបន់ដែលបានកំណត់ដាក់ជាតំបន់ក្រហមនៅថ្ងៃទី២០កញ្ញានេះ គឺស្ថិតក្នុងភូមិសាស្ត្រ ភូមិដូនទាវ នៃឃុំរលួស និង ភូមិតាប្រាក់ នៃឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ការកំណត់នេះ នឹងមានសុពលភាពរសៀលចាប់ពីថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ៕