មន្ទីរពេទ្យខេត្តកំពង់ចាមត្រៀមផលិតខ្យល់អុកស៊ីហ្សែនដោយខ្លួនឯង (Video Inside)
មន្ទីរពេទ្យក្នុងខេត្តកំពង់ចាម នឹងចាប់ផ្តើមផលិតខ្យល់បញ្ចូលអុកស៊ីសែនដោយខ្លួនឯងហើយចាប់ពីសប្តាហ៍ ក្រោយទៅ ក្រោយទទួលបានម៉ាស៊ីនផលិតអុកស៊ីហ្សែនមួយគ្រឿងពីលោកហ៊ុនម៉ាណែតដែលជាប្រធានអនុ គណៈកម្មាធិការព្យាបាលថែទាំកូវីដ១៩។
យោងតាមមន្ទីរពេទ្យខេត្តកំពង់ចាម, យ៉ាងហោចខ្យល់អុកស៊ីហ្សែន ប្រមាណ៣០០បំពង់ត្រូវបានទិញពីរាជធានីភ្នំពេញដើម្បីផ្គត់ផ្គង់ជួយអ្នកជម្ងឺនៅក្នុងខេត្តកំពង់ចាមនោះ។ ប្រធាន មន្ទីរពេទ្យខេត្តលោកវេជ្ជបណ្ឌិត យិន ស៊ីណាត នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា ចាប់ពីសប្តាហ៍ ក្រោយ ខេត្តកំពង់ចាម នឹងចាប់ផ្តើមដំណើរការ ផលិតអុកស៊ីសែនដោយខ្លួនឯងនិងលែងដំណើរការទិញអុក ស៊ីហ្សែនពីរាជធានីភ្នំពេញនោះទៀតហើយ។
ឧបករណ៍សម្រាប់ផលិតអុកស៊ីសែនមួយគ្រឿងដែលជាជំនួយរបស់លោក ហ៊ុន ម៉ាណែត ត្រូវបានប្រគល់និង បានដាក់ចូលក្នុងរោងផ្ទុកម៉ាស៊ីននេះរួចរាល់នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ។ ប្រធានមន្ទីរពេទ្យខេត្ត ដដែលបញ្ជាក់ថាឧបករណ៍នេះ មានសមត្ថភាពផលិតខ្យល់អុកស៊ីសែនបានក្នុងមួយម៉ោងចំនួន១០បំពង់ ដែល អាចនឹងដាក់ឱ្យដំណើរការផលិតនៅសប្តាហ៍ក្រោយនេះ។