រដ្ឌបាលក្រុងកំពង់ឆ្នាំងប្រើវិធានការក្តៅ លើអាជីវករ លក់ដូរខាងក្រៅផ្សារ គ្មានសណ្ដាប់ធ្នាប់

កំពង់ឆ្នាំង៖ រដ្ឌបាលក្រុងកំពង់ឆ្នាំងប្រើវិធានការក្តៅ លើអាជីវករលក់ដូរខាងក្រៅផ្សារ គ្មានសណ្ដាប់ធ្នាប់ ព្រោះមិនព្រមចូលលក់ខាងក្នុងវិញបន្ទាប់ពីបើក ដំណើរការ ឡើង វិញកំពង់ឆ្នាំង រដ្ឋបាល ក្រុងកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ 2021 បានចេញវិធានការក្តៅ ដោយប្រើប្រាស់សមត្ថកិច្ចចម្រុះ ចុះរុះរើ ការលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅបរិវេណជុំវិញផ្សារលើ និងខាងក្រោយផ្សារ  ការចេញប្រតិបត្តិការនេះធ្វើឲ្យអាជីវករមួយចំនួនមិនសប្បាយចិត្ត ហើយមួយចំនួនក៏សប្បាយចិត្ត ព្រោះតែ ពួកគាត់ជាអាជីវករ អ្នកលក់ដូរខាងក្នុងផ្សារលក់មិនដាច់ ។

លោក បេ សារុំ អភិបាលរងក្រុងកំពង់ឆ្នាំង ថ្លែងថា មុនឈានដល់វិធានការព្រឹកមិញនេះគឺរដ្ឋបាលក្រុងកំពង់ឆ្នាំងបាន ជូនដំណឹងជម្រាបជូនបងប្អូនអាជីវករដែលលក់ដូរជុំវិញផ្សារ សូមចូលទៅលក់ក្នុងផ្សារវិញ បើពុំនោះទេនឹងមានការធ្វើរដ្ឋបាលតាមនីតិវិធី ។ បន្ទាប់ពីជូនដំណឹងហើយអាជីវករ នៅតែ មិនព្រមចូលទៅលក់ក្នុងផ្សារ ទើបរដ្ឋបាលក្រុងចេញអនុវត្តវិធានការ គឺដើម្បីពង្រឹងសណ្តាប់ធ្នាប់ សន្តិសុខជុំវិញផ្សារ ដោយចាប់ផ្ដើមរុះរើ ពីខាងមុខផ្សារទៅចំហៀងខាងត្បូងផ្សារ រហូតដល់ក្រោយផ្សារផ្លូវបំបែកទៅ ភូមិត្រពាំងបី នឹងភូមិកំពង់អុស ហើយនៅព្រឹកនេះធ្វើមិនហើយនឹងបន្តធ្វើនៅថ្ងៃស្អែកទៀត ។

ក្នុងចំណាត់ការខាងលើដែរសមត្ថកិច្ចនគរបាលក៏បានដកហូតនូវសម្ភារៈដូចជាឆ័ត្រ គ្រែ តុ និងសម្ភារៈមួយចំនួន ទៀតយកមកទុកនៅ សាលា ក្រុងកំពង់ឆ្នាំងធ្វើបែបនេះគឺឲ្យម្ចាស់ជាអាជីវករ ចូលមកបង់ប្រាក់ផាកពិន័យទទួលយក សម្ភារៈ ទៅប្រើប្រាស់ វិញ តែត្រូវទៅតាមកន្លែងរបស់ខ្លួន នៅខាងក្នុងផ្សារ ។

ជំងឺកូវីដ បានកើតឡើងក្នុង ផ្សាលើ ក្រុងកំពង់ឆ្នាំង រដ្ឋបាលសាលាខេត្ត បានបិទជាបន្តបន្ទាប់ចំនួន 2 លើកមកហើយ តែបើកឲ្យដំណើរការចូលលក់ដូរវិញអាជីវករក្នុងផ្សារមួយចំនួនមិនចូលខាងក្នុងផ្សារគឺនៅបន្តលក់ខាងក្រៅផ្សារ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់គ្មានរបៀបរៀបរយនិងស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ។

ចំពោះវិធានការនេះធ្វើឲ្យអាជីវករដែលលក់ដូរនៅក្នុងផ្សារដែលមិនបានចេញក្រៅនឹងព្យាយាមអនុវត្តតាមគោលការណ៍របស់រដ្ឋបាលសាលាក្រុងកំពង់ឆ្នាំង មានការសប្បាយចិត្តព្រោះតែកន្លងមកលក់ដូរមិនដាច់ទេ ។ ប៉ុន្តែបើយោងតាមការបញ្ជាក់ពី អាជីវករមួយចំនួនដែលចេញខាងក្រៅផ្សារថាការធ្វើបែបនេះធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner