ថៃ​៖​ ​សិស្ស​២​ពាន់​នាក់​ដំបូង​ ​បាន​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​

កាលពី​ថ្ងៃ​ទី​២​០​ ​កញ្ញា​ម្សិលមិញ​ថា​ ​ស្ថាប័នមួយនៅថៃ​បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ចិន​ ​ប្រភេទ​ស៊ី​ណូ​ហ្វា​ម​ ​ដល់​សិស្សានុសិស្ស​ដំបូង​ ​ចំនួន​២​ពាន់​នាក់​ ​នៅ​បាងកក​ ​និង​បណ្តា​ខេត្ត​ជិតខាង​ ​មុន​ពេល​បើកទ្វារ​សាលារៀន​ឡើងវិញ​ ​នេះ​បើ​តាម​ការ​ទីភ្នាក់ងារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​។​

​ប្រភព​ថា​ ​សិស្សសាលា​ទាំងនោះ​មាន​អាយុ​ ​ចន្លោះ​ពី​១​០​ ​ទៅ​១​៨​ ​ឆ្នាំ​ ​មកពី​សាលារៀន​ ​មួយ​ចំនួន​ដោយមាន​ការអនុញ្ញាត​ពី​មាតាបិតា​របស់​ពួកគេ​។​ ​ទីតាំង​ចាក់​គឺ​ធ្វើឡើង​ ​នៅ​រាជបណ្ឌិត្យសភា​ ជូឡា​បូ​ន​ ​ដោយ​ស្ថាប័ន​មួយ​នេះ​គ្រោង​នឹង​ចាក់​ជូន​សិស្ស​ ​១​៨​០​០​០​០​នាក់​ ​មកពី​១​៣​២​សាលា​ ​នៅ​បាងកក​ ​ដែល​ឳពុក​ម្តាយ​សិស្ស​បាន​ស្នើសុំ​មក​ ​ដោយ​មិន​គិតថ្លៃ​។​

​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​នេះ​ដដែល​ ​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​មិនទាន់​ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​សម្រាប់​សិស្សសាលា​ ​ដោយ​រដ្ឋបាល​អាហារ​និង​ឳ​ស​ថ​របស់​ថៃ​នៅឡើយ​ទេ​។​ ​ប៉ុន្តែ​អគ្គលេខាធិការ​រាជបណ្ឌិត្យសភា​ ជូឡា​បូ​ន​ ​បាន​អះអាង​ថា​ ​ស៊ី​ណូ​ហ្វា​ម​ ​មាន​សុវត្ថិភាព​ដល់​មនុស្ស​វ័យ​ជំទង់​ ​ដែល​ត្រូវ​បាន​ចាក់​ជូន​វ័យ​ទាំងនេះ​រូ​ច​ហើយ​ ​នៅ​ប្រទេស​ចិន​ ឈី​លី​ ​ស្រី​ ​លង្កា​ ​និង​អេ​មី​រ៉ាត់​ ​អា​រ៉ាប់​រួម​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner