កង្វះនៃសេចក្ដីទុកចិត្តធ្វើឱ្យសម្ព័ន្ធភាពណាតូមិនចុះសម្រុងនឹងគ្នា ក្រោមទំនាស់នៃកិច្ចព្រមព្រៀងនាវាមុជទឹក

ប្រធានា​ធិបតី​បារាំង​លោក ​អេម៉ានុយអែល ​ម៉ាក្រុង ​(Emmanuel Macron) ​កំពុង​លេង​​ល្បែង​ឈុត​ធំ​  ដោយ​​លោក​ណែនាំ​ឱ្យ​រដ្ឋ​មន្ត្រី​ការ​បរទេស​របស់​ខ្លួន​ប្រើ​ភាសា​ដែល​មិន​​ផ្សារ​ភ្ជាប់​ជាមួយ​នឹងកា​រ​ទូត​ លើក​លែង​ជាមួយ​សម្ព័ន្ធ​មិត្ត​មួយ​ចំនួន​ ដោយ​ពិពណ៌នា​អំពី​សកម្មភាព​របស់​អាមេរិក​ដូច​ជា​ការ​កុហក​ ចិត្ត​វៀចវេរ​ និង​ការ​មើល​ងាយ​ជាដើម​ ហើយ​ថែម​ទាំង​កោះ​ហៅ​ឯក​អគ្គរដ្ឋ​ទូត​បារាំង​ប្រចាំ​​ប្រទេស​ដែល​ជាសម្ព័ន្ធ​​មិត្ត​យូរ​ឆ្នាំ​របស់​ខ្លួន​មួយនេះ​ជា​លើក​ដំបូង​ទៀត​ផង​។​

​ជាមួយ​គ្នា​នោះ ​លោក​ Macron ​​​ក៏​កោះ​ហៅ​ឯក​អគ្គរដ្ឋ​ទូត​បារាំង​ប្រចាំ​ប្រទេស​​អ៊ីតាលី​ បន្ទាប់​ពី​មេដឹកនាំ​ប្រទេស​នេះ​​បញ្ចេញ​មតិ​រិះគន់​ជា​សាធារណៈ​លើ​រដ្ឋាភិបាល​បារាំង​កាល​ពី​ឆ្នាំ​ ២០១៩ ​ និង​ក្រោយ​មក​ទៀត​គឺ​ឯក​អគ្គរដ្ឋ​ទូត​ប្រចាំ​ប្រទេស​តួកគី​ក្រោយ​ប្រធានាធិបតី​តួកគី​លោក​ Recep Tayyip Erdogan ​​និយាយ​ថា​លោក​ Macron ​ត្រូវ​ការ​ការ​ព្យាបាល​បញ្ហា​ចិត្ត​កាល​ពី​​ឆ្នាំ​ ២០២០​។

កាយ​វិការ​ការ​ទូត​បែប​នេះ​ ត្រូវ​បាន​គេ​ហៅ​ថា​ជា​គោល​នយោបាយ​ការ​បរទេស​កោង​ហួស​។​ ​លោក​​ក៏​​បាន​​កោះ​ហៅ​ឯក​អគ្គរដ្ឋ​ទូត​ប្រចាំ​ប្រទេស​អូស្រ្តាលី ​ដើម្បី​​ការសម្រេចចិត្ត​លុប​ចោល​កិច្ច​ព្រម​ព្រៀង​នាវា​មុជ​ទឹក​របស់​ប្រទេស​នេះ​ជាមួយ​បារាំង​​ ហើយ​ងាក​ទៅ​ចាប់​អាមេរិក​ និង​អង់គ្លេស​វិញ​។​

​​សម្រាប់​លោក ​Macron ​ការ​បរាជ័យ និងទំនាស់​លើ​កិច្ច​ព្រម​ព្រៀង​នេះ​បង្ហាញ​ថា​សម្ព័ន្ធភាព​ណាតូ​មាន​ភាព​ទន់​ខ្សោយ​រហូត​ដល់​មាន​បញ្ហា​ដោយ​សារ​ខ្វះ​ការ​ជឿ​ទុក​ចិត្ត​គ្នា​។ ​​បារាំង​ចង់​ឱ្យ​ស្វ័យ​ភាព​យុទ្ធសាស្ត្រ​អឺរ៉ុប​ និង​អធិបតេយ្យភាព​អឺរ៉ុប​​ក្លាយ​ជា​ការ​ពិត​។​ ករណី​សម្រាប់​អឺរ៉ុប​ដែល​រួប​រួម​គ្នា​ដើម្បីរៀ​ប​ចំ​ផែនការ​របស់​ខ្លួន​​​អាច​នឹង​កាន់​តែ​ខ្លាំង​​។

សម្រាប់​​លោក​ ​ Jean-Yves Le Drian រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអឺរ៉ុប និង​បរទេស​​បារាំង ការនិយាយ​​​តាម​​​លោក​​ Macron ​​​​​គឺ​​ជា​​មធ្យោបាយ​​តែមួ​យ​គត់​សម្រាប់​អឺរ៉ុប​ដែល ​នៅ​តែ​ជា​ផ្នែក​មួយ​នៃ​ប្រវត្តិ​សាស្ត្រ​។​ បញ្ហា​​​គឺ​​ថា​​ សហភាព​អឺរ៉ុប​បាន​បែក​បាក់​គ្នា​។​ ការ​ប្រឈម​មុខ​ដាក់​គ្នា​ចំពោះ​ប្រទេស​បារាំង​ ត្រូវ​ប្រឈម​មុខ​នឹង​ភាព​ស្ងៀម​ស្ងាត់​ពី​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​របស់​ខ្លួន​ ទោះ​បី​ជា​លោក​ស្រី ​Ursula von der Leyen ​ប្រធាន​គណៈ​កម្មការ​អឺរ៉ុប​ប្រាប់​ទូរ​ទស្សន៍​ CNN ​ថា​រដ្ឋ​សមាជិក​មួយ​របស់​ខ្លួន​ត្រូវ​បាន​គេ​ធ្វើ​ដាក់​តាម​វិធី​ដែល​មិន​អាច​ទទួល​យក​បាន​ក្ដី​។​

​ចំពោះ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​កណ្តាល​ដូច​ជា​ប៉ូឡូញ​ និង​ហុងគ្រី​ ពួក​គេ​ដាក់​ការ​ការពារ​របស់​អាមេរិក​តាម​រយៈ​អង្គការ​ណាតូ​ធំ​ជាង​ផល​ប្រយោជន៍​របស់​បារាំង​នៅ​ឥណ្ឌូ-ប៉ាស៊ីហ្វិក​។​ សម្រាប់​ប្រទេស​ទាំង​នេះ​ អធិបតេយ្យ​ភាព​របស់​អឺរ៉ុប​គឺ​ជា​ភាព​មិន​ប្រក្រតី​ដោយ​ពួក​គេ​ចង់​បាន​ស្វ័យ​ភាព​ផ្ទាល់​ខ្លួន​ ដោយ​សារ​តែ​​ការ​សម្រេច​ចិត្ត​គោល​នយោបាយ​ការ​បរទេស​របស់​សហភាព​អឺរ៉ុប​​ត្រូវ​តែ​ធ្វើ​ឡើង​ជា​ឯកច្ឆន្ទ​​​។​ ​

លោក​ Dominique Moisi ​អ្នក​វិទ្យាសាស្ត្រ​នយោបាយ ​និយាយ​ដោយ​សំដៅ​លើ​ដំណើរ​ស្វែង​រក​របស់​ប្រធានាធិបតី​ Macron ​សម្រាប់​អឺរ៉ុប​ឱ្យ​ខ្លាំង​ជាង​មុន​ និង​មាន​លក្ខណៈ​ជា​​ស្វយ័ត​ថា​៖​ «​កិច្ច​ព្រម​ព្រៀង​នាវា​មុជ​ទឹក​នេះ​ បាន​ពង្រឹង​សុពលភាព​នៃ​ការ​អង្វរ​របស់​លោក​ Macron​។ ​ហើយ​វា​ក៏​បានព​ង្រឹង​ភាព​ឯកកោ​របស់​លោក​ Macron ​ផង​ដែរ​»​។​

យ៉ាង​ណា​មិញ​ រដ្ឋ​មន្រ្តី​ការបរទេស​សហភាព​អឺរ៉ុប​លោក​ Josep Borrell ​​កាល​ពី​ថ្ងៃ​ចន្ទ​នេះ​ បាន​សម្តែង​ការ​គាំទ្រ​ និង​សាមគ្គី​ភាព​ជាមួយ​ប្រទេស​បារាំង​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​​ក្រុង​ញូវ​យ៉ក​ដើម្បី​ពិភាក្សា​ពី​ការ​លុប​ចោល​ការ​បញ្ជា​ទិញ​នាវា​មុជ​ទឹក​របស់​អូស្រ្តាលី​ជាមួយ​​ក្រុង​ប៉ារីស​ដើម្បី​គាំទ្រ​កិច្ច​ព្រម​ព្រៀង​ជាមួយ​អាមេរិក​ និង​អង់គ្លេស​។​

លោក​និយាយ​ថា​៖​ «​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​ ការ​សម្រប​សម្រួល​កាន់​តែ​ច្រើន​ ការ​បែក​បាក់​គ្នា​តិច​ គឺ​ត្រូវ​ការ​ដើម្បី​សម្រេច​បាន​នូវ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ដែល​ចិន​​កំពុង​ខ្ទរ​ឡើង​ ឱ្យ​មាន​ស្ថិរភាព​ និង​សន្តិភាព​»​។​ 

​កិច្ច​​ព្រម​ព្រៀង​នាវា​មុជ​ទឹក​ គឺ​ជា​ការ​សង​ត្រលប់​ដ៏​អាក្រក់​សម្រាប់​សម្បទាន​នោះ ​ជា​ពិសេស​​កិច្ច​ព្រម​ព្រៀង​របស់​បារាំង​ផ្ទាល់​ដែល​​ត្រូវ​បាន​ហែក​ចោល​​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​​ជាមូលដ្ឋាន​គ្រឹះ​នៃ​ការ​ចូល​រួម​​ជាមួយ​អាស៊ី​របស់​ខ្លួន​ ដើម្បី​អ្វី​ដែល​គេ​ហៅ​ថា​ «​សេរីភាព​ និង​អធិបតេយ្យភាព​របស់​ទាំង​អស់​គ្នា​»​។​​

​យោង​តាម​លោក​ Gabriel Attal ​អ្នក​នាំ​ពាក្យ​ប្រធានាធិបតី​បារាំង​ លោក​ Biden និ​ង​លោក ​Macron ​នឹង​ជួប​និយាយ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​​។​ ​អ្នក​នាំ​ពាក្យ​សេតវិមានអ្នក​​ស្រី ​Jen Psaki  ​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​អ្នក​​ស្រី​រំពឹង​​ថាលោក​ Biden ​នឹង​បញ្ជាក់​ជា​ថ្មី​ពីកា​រ​ប្តេជ្ញា​ចិត្ត​របស់​អាមេរិក​ ក្នុង​ការ​ធ្វើ​ការ​ជាមួយ​ដៃគូ​ចាស់​​និង​ជិត​ស្និទ្ធ​បំផុត​ម្នាក់​របស់​ខ្លួន​ លើ​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​សហគមន៍​ពិភព​លោក​កំពុង​ជួប​ប្រទះ​នៅ​ពេល​លោក​និយាយ​ជួប​ជាមួយ​លោក​ Macron។

​​ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner