កូរ៉េខាងជើងចំអកឱ្យកូរ៉េខាងត្បូង រឿងធ្វើតេស្តបាញ់មីស៊ីលបាលីស្ទិកចេញពីនាវាមុជទឹក

​មីស៊ីល​បាលីស្ទិក​បាញ់​ចេញ​ពី​នាវា​មុជ​ទឹក​របស់​កូរ៉េ​ខាង​ត្បូង​ មាន​លក្ខណៈ​សាមញ្ញ និង​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​ៗ​។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Jang Chang Ha ប្រធាន​បណ្ឌិត្យ​សភា​វិទ្យាសាស្ត្រ​ការពារ​ជាតិ​កូរ៉េ​ខាង​ជើង ដែល​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ និង​លទ្ធកម្ម​អាវុធ​របស់​កូរ៉េ​ខាង​ជើង។

លោក Jang បាន​និយាយ​នៅ​ក្នុង​បទ​អត្ថាធិប្បាយ​មួយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េ​ខាង​ជើង​ថា តាម​រយៈ​រូបភាព​ ដែល​បង្ហោះ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ មីស៊ីល​នេះ​មិន​មាន​សណ្ឋាន​ដូច​ជា​មីស៊ីល​បាលីស្ទិក​បាញ់​ចេញ​ពី​នាវា​មុជ​ទឹក​ (SLBM) ទេ​ តែ​ប្រៀប​ដូច​ជា​មីស៊ីល​បាលីស្ទិក​ ដែល​បាញ់​ចេញ​ពី​ដី​ធម្មតា ចំណែក​ឯ​ក្បាល​គ្រាប់​វិញ​ធ្វើ​ត្រាប់​តាម​សព្វាវុធ​របស់​ឥណ្ឌា។

«បើ​បកស្រាយ​ជា​ពាក្យ​ពេចន៍​វិញ ការងារ​ទាំង​នេះ​ជា​ការងារ​ដ៏​ខ្ជីខ្ជា​មួយ។ ប្រសិន​បើ​មីស៊ីល​នេះ ជា​មីស៊ីល​ SLBM វិញ នោះ​ប្រហែល​ជា​ស្ថិត​ក្នុង​ដំណាក់កាល​មូលដ្ឋាន ឬ ដំណាក់កាល​ក្មេង​ខ្ចី»។ នេះ​ជា​ការ​លើកឡើង​របស់​លោក Jang។ លោក​បាន​បន្ថែម​ថា មីស៊ីល​របស់​កូរ៉េ​ខាង​ត្បូង​នេះ មិន​ទាន់​បង្ក​ជា​ការ​គំរាម​កំហែង​ដល់​កូរ៉េ​ខាង​ជើង​នោះ​ទេ។

ខាង​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​ មិន​ទាន់​បកស្រាយ​នឹង​ការ​លើកឡើង​របស់​បទ​អត្ថាធិប្បាយ​នេះ​ឡើយ។

កូរ៉េ​ខាង​ត្បូង​ កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន បាន​ប្រកាស​ថា ខ្លួន​បាន​ធ្វើ​តេស្ត​មីស៊ីល​បាលីស្ទិក​បាញ់​ចេញ​ពី​នាវា​មុជ​ទឹក​បាន​ដោយ​ជោគជ័យ៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner