សម្តេចនាយករដ្ឋមន្ត្រីប្តេជ្ញាការពារសន្តិភាព និងស្ថិរភាពប្រទេសទោះក្នុងតម្លៃណាក៏ដោយ (Video Inside)

សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានប្តេជ្ញាការពារយ៉ាងមោះមុតនូវការថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងប្រទេស កម្ពុជាទោះក្នុងតម្លៃណាក៏ដោយ ដែលការប្តេជ្ញានេះ បានធ្វើឡើងក្នុងសារលិខិតមួយក្នុងឳកាសទិវាសន្តិភាពអន្តរ ជាតិ។

អង្គការសហប្រជាជាតិ បានអនុម័តយកថ្ងៃទី២១កញ្ញាជារៀងរាល់ឆ្នាំសម្រាប់ពិភពលោកប្រារព្ធទិវាសន្តិ ភាពអន្តរជាតិដើម្បីឧទ្ទិសដល់ការពង្រឹងឧត្តមគតិសន្តិភាពសម្រាប់ប្រជាជននិងបណ្តាប្រទេសទាំងអស់នៅទូ ទាំងសកលលោក។ កម្ពុជាទើបនឹងមានសន្តិភាពពិតប្រាកដនាចុងខែធ្នូឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោហ៊ុនសែន ដែលបំបាត់ចលនាឧទ្ទាមខ្មែរក្រហមអស់ទាំងស្រុងក្រោមការដាក់ចេញនូវយុទ្ធ សាស្ត្រ DIFID ។

សារលិខិតសម្តេចបានថ្លែងថា «បទពិសោធន៍និងមេរៀនដ៏ជូរចត់ដែលកម្ពុជាធ្លាប់ទទួលបាន នៅក្នុងដំណាក់កាលឆ្លងកាត់អស់រយៈពេលជាង២ទសវត្សនៃភ្លើងសង្គ្រាមនិងរបបប្រល័យពូជសាសន៍បានធ្វើ ឲ្យកម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្តិភាពនិងស្ថិរភាពដែលជាមួលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

សារលិ ខិតដដែល បានរំលឹកថារយៈពេល២៣ឆ្នាំមកហើយ ចាប់តាំងពីថ្ងៃទី២៩ធ្នូឆ្នាំ១៩៩៨ កម្ពុជាបានបញ្ចប់សង្គ្រាម នៅលើទឹកដីមាតុភូមិកម្ពុជាដោយនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញនិងការឯកភាព

ជាតិទាំងស្រុងពិតប្រាកដជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ សារលិខិតបានសរសេរថាកម្ពុជា មិនអាច គេចផុតពីការទទួលរងឥទ្ធិពលនៃជម្លោះភូមិសាស្ត្រនយោបាយរវាងមហាអំណាចអស់ទាំងនោះបានទេ។ សម្តេច បានថ្លែងថា ប្រទេសមហាអំណាចខ្លះនិងសម្ព័ន្ធមិត្តនៅបន្តប្រើប្រាស់គ្រប់ល្បិចកលគំរាមកំហែង ជ្រៀតជ្រែក ចួលកិច្ចការផ្ទៃក្នុងកម្ពុជាតាមរយៈការអនុវត្តស្តង់ដា២អំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស ។

សម្តេចបានបញ្ជាក់ថាកម្ពុជាបានប្រកាន់យកខ្ជាប់ខ្ជួននូវគោលនយោបាយអព្យាក្រិត្យ មិនចូលបក្ខសម្ព័ន្ធ សន្តិ សហវិជ្ជមាន មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នានិងការគោរពគ្នានិងមានផលប្រយោជន៍ទៅវិញទៅមកជា មួយបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក។ សារលិខិតសម្តេចដដែល បានបញ្ជាក់ការប្តេជ្ញាចិត្តថា រាជរដ្ឋាភិ បាលនិងប្រជាជនកម្ពុជា ក្នុងការការពារ ទោះក្នុងតម្លៃណាក៏ដោយនូវសន្តិភាព និងស្ថិរភាពដែលក​ម្ពុជាទទួល បានដោយលំបាកដើម្បីកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ៕ 

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner