លោកតា និងលោកយាយវ័យ ១០០ឆ្នាំឡើង ស្មគ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែន

អត្ថបទដោយ៖
ហេង វណ្ណា

តាកែវ៖ ថ្ងៃពុធ ទី២២ ខែកញ្ញា  ឆ្នាំ២០២១  លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩  អមដំណើរដោយ  ឯក ឧត្ដម  អ៊ូច  ភា  អភិបាលនៃគណៈអភិបាលខេត្តតាកែវ  និងក្រុមការងារ បានអញ្ជើញបាននាំយកថវិការបស់ សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន  ៣.០០០.០០០រៀល  និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត  ទៅប្រគល់ជូនលោកតាឈ្មោះ  ហ៊ិន  ទ្រី ដែលមានអាយុជាង ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩   ចំនួនពីរលេីករួចមកហេីយ នៅភូមិក្រាំង  ឃុំស្នោ  ស្រុកព្រៃកប្បាស  ខេត្ត តាកែវ ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩  អមដំណើរដោយ  ឯក ឧត្ដម  អ៊ូច  ភា  អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងក្រុមការងារ បានអញ្ជើញបាននាំយកថវិការបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន  ៣.០០០.០០០រៀល  និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត  ទៅប្រគល់ជូនលោកយាយ ឈ្មោះ  សូត្រ គិន ដែលមានអាយុជាង ១០៤ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩   ចំនួនពីរលេីករួចមកហេីយ នៅឃុំរាមអណ្ដើក ស្រុកគិរវីវង់  ខេត្ត តាកែវ ។

លោកជំទាវ ឱ វណ្ណឌីន នាំនូវការផ្ដាំផ្ញើសាក សួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូន លោកយាយ ព្រមទាំង កូន ចៅ ចៅទួត ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់ លោកយាយ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។

លោកតា លោកយាយ ថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្ការជំងឺកូវីដ១៩ ហើយលោកយាយផ្ទាល់ក៏បានទទួលនូវវ៉ាក់សាំងនេះ បូកទាំងអំណោយរបស់សម្ដេចថែមទៀត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner