បិទវត្តនាគវ័ន្តថ្ងៃកាន់បិណ្ឌទីមួយក្រោយរកឃើញមនុស្សឆ្លង៣នាក់ (Video Inside)

អាជ្ញាធរខណ្ឌទួលគោក ត្រូវគេរាយការណ៍ថា បានចុះបិទវត្តនាគវ័ន នៅថ្ងៃនេះដែលនៅចំថ្ងៃកាន់បិណ្ឌទី១ ក្រោយការរកឃើញមនុស្សឆ្លងកូវីដ១៩។

សេចក្តីរាយការណ៍បានបញ្ជាក់ថា មនុស្ស៣នាក់ដែលបានរកឃើញ ឆ្លងកូវីដ១៩រួមមានលោកតាអាចារ្យម្នាក់ និងនិស្សិតស្នាក់នៅក្នុងវត្តចំនួន២នាក់។ វត្តនាគវ័ន គឺជាវត្តដែល ស្ថិត នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ក្រោយមានព្រឹត្តិ ការណ៍ឆ្លងនេះភ្លាម,

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចហ៊ុនសែន បានចុះយកសំណាកភ្លាមៗ ជាមួយនិងបានបិទវត្ត នាគវ័ន ជាបណ្ដោះអាសន្ន៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner