មេបញ្ជាការកងទ័ពជើងគោកកម្ពុជាទទួលជួបមន្ត្រីអនុព័ន្ធយោធាវៀតណាម (Video Inside)

អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការ កងទ័ពជើងគោកផងដែរនោះ បានអនុញ្ញាតឱ្យអនុព័ន្ធយោធានៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំ នៅកម្ពុជាលោកវរសេនីយ៍ឯកពិសេស ង្វៀន ថាញ់ជីញ បានជួបពិភាក្សាការងារនៅទីបញ្ជាការដ្ឋានកងទ័ព ជើងគោកនៃកងយោធពលខេមរភូមិន្ទ។

មន្ត្រីយោធាបានថ្លែងថា ជំនួបនៃភាគីទាំង២ កាលពីរសៀលថ្ងៃទី ២១កញ្ញា បានផ្តោតលើការវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការផ្នែកយោធាដែលសម្រេចបានកន្លងមក និងការកំណត់ទិសដៅបន្តសម្រាប់ បណ្តាឆ្នាំខាងមុខ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner