កិច្ចប្រជុំរៀបចំផែនការយុទ្ធសាស្ត្រឆ្ពោះ ទៅស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំកិច្ចប្រជុំរៀបចំផែនការយុទ្ធសាស្ត្រឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ តាមប្រព័ន្ធហ្ស៊ូម ដែលមានការចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ ឯឧត្តម អគ្គនាយក លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា និងប្រធានអង្គភាពដែលពាក់ព័ន្ធទាំងអស់ ។


ឯកឧត្តម ស សុខា បានធ្វើបទបង្ហាញអំពីពង្រៀងផែនការមេឆ្ពោះទៅដណ្តើមមេដាយព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ និងផែនការហ្វឹកហាត់បិតខ្ទប់ SOP របស់លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រួចមក ឯកឧត្តម រដ្ឋលេខាធិការ បានឯកភាពទៅពង្រៀងផែនការយុទ្ធសាស្ត្ររបស់ឯកឧត្តម អគ្គនាយកកីឡា និងផែនការ SOP របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។ ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា SOP រៀបចំបានល្អមែន ប៉ុន្តែត្រូវតែពិនិត្យនូវភាពជាក់ស្តែង និងអនុវត្តដោយភាពទន់ភ្លន់ តាមស្ថានភាពជាក់ស្តែង ដើម្បីឱ្យមានប្រសិទ្ធភាព ដោយអនុវត្តតាមគោលការរបស់ក្រសួងសុខាភិបាល ។


ជាទីចុងក្រោយ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានមានប្រសាសន៍ កោតសសើរ និងលើកទីកចិត្តដល់អង្គភាពជំនាញ ជាពិសេសឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ដែលបានយកចិត្តទុកដាក់អនុវត្តគោលការណ៍ និងបានរៀបចំពង្រៀងផែនការមេសម្រាប់ដណ្តើមមេដាយព្រឹត្តការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងសូមជូនពរដល់សមាជិក សមាជិការទាំងអស់ឱ្យជៀសផុតពីជំងឺកូវីដ-១៩ ដោយត្រូវប្រកាន់ភ្ជាប់នូវ វិធានការសុវត្តិភាព ៣កុំ ៣ការពារ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner