នគរបាលជាតិទទួលបានជ័យជម្នះជាលើកដំបូង ខណៈព្រះខ័នរាជស្វាយរៀង បន្តឈ្នះ២ប្រកួតជាប់ៗគ្នា នៅជើងទី២

ក្រុមនគរបាលជាតិទទួលបានជ័យជម្នះលើកដំបូង តាមរយៈជ័យជម្នះ ៤ទល់៣ លើក្រុមអាស៊ីអឺរ៉ុបយូណាយធីត ខណៈព្រះខ័នរាជស្វាយរៀង បន្តឈ្នះ២ប្រកួតជាប់ៗគ្នា នៅជើងទី២ កាលពីល្ងាចម្សិលមិញ សប្តាហ៍ទី១៤ ក្របខ័ណ្ឌលីគកំពូលម្ពុជា ២០២១ ។


នេះជាជ័យជម្នះលើកដំបូង ក្នុងចំណោម១៣ប្រកួត នៃជើងទី២ ហើយក៏ជាប្រកួតរបស់នគរបាលជាតិ ក្នុងការប្រកួតជម្រុះ ៥ក្រុមខាងក្រោម ។ ១២ប្រកួតក្នុងជើងទី១ នគរបាលជាតិឈរ នៅបាតតារាង ដោយរកបានតែ៣ពិន្ទុប៉ុណ្ណោះ ពីការស្មើ៣លើក ។ ចំពោះ២ប្រកួតទៀត ព្រះខ័នរាជស្វាយរៀងនៅតែបន្តគ្រប់គ្រងកំពូលតារាងពិន្ទុ បន្ទាប់ពីឈ្នះណាហ្គាវើលដ៍ ២ទល់១ ខណៈភ្នំពេញក្រោនទទួលបានជ័យជម្នះ ៣ទល់១ លើគិរីវង់សុខសែនជ័យ ។ នេះជាការឈ្នះឡើងវិញ បន្ទាប់ពីចាញ់ព្រះខ័នរាជស្វាយរៀង នៅប្រកួតទី១ នៃការប្រកួតប្រជែងជើងឯង ៨ក្រុមខាងលើ ។


សម្រាប់ថ្ងៃនេះមាន១ប្រកួត ក្រុមកងយោធិពលខេមរភូមិន្ទ ទទួលក្រុមភ្ញៀវ បឹងកេត នាម៉ោង១៥:៣០ នាទីរសៀល នាកីឡដ្ឋានស្តាតចាស់ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner