កម្ពុជាមាតុភូមិយើង២៤.កញ្ញា.២០២១

អត្ថបទដោយ៖
ជា សេឌី

មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង២៤.កញ្ញា.២០២១

LD5  សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន អបអរសាទរទិវារំលឹកខួប២៨ឆ្នាំថ្ងៃប្រកាសរដ្ឋធម្មនុញ្ញ និង សូមជន​រួម​ជាតិគោរព ការពារ និងអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញ សំដៅកសាង និងលើកកម្ពស់នីតិរដ្ឋនៅ​ក្នុងព្រះរាជាណាចក្រកម្ពុជាយើង រួបរួមគ្នាពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិប តេយ្យ និងអារ្យធម៌អង្គរដ៏បវររបស់ជាតិសាសន៍យើង ក្នុងការដឹកនាំមាតុប្រទេសឆ្ពោះ ទៅជាកោះសន្តិភាព រុងរឿងថ្កុំថ្កើងតរៀងទៅ៕..អាន(សម្រួលអត្ថបទលីដា+រូបភាពសេឌី)

LD1  នៅថ្ងៃទី២៤កញ្ញានេះ គឺជាខួបទី២៨ឆ្នាំ ដែលកម្ពុជាបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋ​ធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា,សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំណុចសំខាន់បំផុតមួយ​ដែលបាន​ចែងនៅក្នុងរដ្ឋធម្មនុញ្ញគឺ កម្ពុជាត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជា​ធិបតេយ្យសេរីពហុបក្ស ៕..ឃ្លីប(សម្រួលអត្ថបទលីដា+រូបភាពសេឌី)

LD4  អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ ឯ.ឧ ព្រហ្ម វិចិត្រអក្ខរា បានលើកឡើងថា ២៨ឆ្នាំនេះ គ្រប់ស្ថាប័ន​រដ្ឋ​អនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមស្មារតីរដ្ឋធម្មនុញ្ញ ៕…អាន(សម្រួលអត្ថបទលីដា+រូបភាពទីងី)

LD2  ព្រឹកនេះវ៉ាក់សាំង ៣លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជា, សម្តេចតេជោ បានមានប្រសាសន៍ថា វ៉ាក់សាំងមិនត្រឹមការពារអាយុជីវិតយើងប៉ុណ្ណោះទេ តែវ៉ាក់សាំងធ្វើឱ្យសេដ្ឋកិច្ច សង្គមវិលទៅរកភាព​ប្រក្រតី​ប្រសើរ​ឡើងវិញ ៕…អាន(សម្រួលអត្ថបទលីដា+រូបភាពទីងី)

LD  រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចឱ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូត​ដល់​ថ្ងៃភ្ជុំបិណ្ឌ សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពីក្នុងរយៈពេល២ថ្ងៃនៃ​ការរៀបចំពិធីបុណ្យ​កាន់​បិណ្ឌកន្លង​ទៅ​នេះ រាជរដ្ឋាភិបាលពិនិត្យឃើញថា មានការជួបជុំ និងប្រមូលផ្តុំមនុស្សជាច្រើន​នៅតាម​បណ្តាវត្តអារាម ដើម្បី​ប្រារព្ធពិធីកាន់បិណ្ឌ ដែលមិនអាចធានាបានការអនុវត្តត្រឹមត្រូវ​តាមវិធាន​ការសុវត្ថិភាពផ្នែកសុខាភិបាល បន្ទាប់​ពីពិធីកាន់បិណ្ឌថ្ងៃទី២រកឃើញមានករណីឆ្លងកូវីដ-១៩​តាមវត្ត​អារាម៕…អាន(សម្រួលអត្ថបទលីដា+រូបភាពសេឌី)

LD3  កម្ពុជាមានគម្របព្រៃឈើ ៨.៥លានហិកតា ស្មើនឹងជាង៤៦ភាគរយ នៅឆ្នាំ២០១៨ ៕…អាន(សម្រួលអត្ថបទលីដា+រូបភាពសេឌី)

TG  លោក គង់ គាំ ហៅសម រង្ស៉ី ថាជាពូជក្បត់ជាតិ និងបម្រើយួនសេរី ក្រោយរងការចោទថា អ្នកទៅបង្កើត បក្សថ្មី «ជាពូជមិនស្នេហាជាតិ និងជាបន្លាយួន» ៕…អាន.( អត្ថបទរូបភាព សារ៉ាន ទីងី)

C4    កំណាត់ផ្លូវជាតិលេខ៥ ល្បឿនលឿនហាយវ៉េ   បាត់ដំបង-សិរីសោភ័ណ ជាង៨០គីឡូម៉ែត្រ និងផ្លូវវាងក្រុងបាត់ដំបង បានបើកឱ្យធ្វើចរាចរណ៍ជាផ្លូវការហើយ ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប

CC1   អត្ថាធិប្បាយ៖ ការរក្សាគម្លាតសុវត្ថិភាព ពេលចាក់វ៉ាក់សំាង  និងទៅវត្ត ត្រូវគិតគូរឡើងវិញ៕

C6     នាយផ្នែក រដ្ឋបាលជលផល ផាត់សណ្តាយ ដឹកនាំការបង្រ្កាបបទល្មើសនេសាទក្នុងខេត្តកំពង់ ៕ អានផ្ទាល់(ដោយ៖ប៊ុន រដ្ឋា)

C5   មេខ្សល់ និងអ្នកលួចឆ្លងដែនចូលទៅទឹកដីថៃ ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងការពារ ព្រំដែន លេខ៥០៣ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ ឃ្លីប..លោក គៀន ច័ន្ទហ៊ីន …

BT4   អតិថជន សែលកាត ជនជាតិចិនម្នាក់ បានឈ្នះរង្វាន់លុយសុទ្ធ រហូតដល់ ៨ម៉ឺនដុល្លា ពីក្រុមហ៊ុន សែលកាត ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក គ្រី សម្បត្តិ + បញ្ជូលសម្លេង អ្នកនាង ដាលិន កន្និកា)

ព័ត៌មានអន្តរជាតិពេលព្រឹក

១-  ប្រេសិតចិន៖ បញ្ហាបម្រែបម្រួលអាកាសធាតុទាមទារអោយពិភពលោកទាំងមូលរួមគ្នាដោះស្រាយ ៕..អានផ្ទាល់..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + ឈឹម ទីណា

២-  ប្រមុខការទូតចិន៖ សមធម៌វ៉ាក់សាំង ការត្រួតពិនិត្យអាកាសធាតុ និងភាពក្រីក្រ គឺជាអាទិភាពកំពូល​របស់ចិន ៕..អានផ្ទាល់..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + ឈឹម ទីណា

៣-  ប្រមុខការទូតអាមេរិក៖ បញ្ហាប្រែប្រួលអាកាសធាតុគំរាមកំហែងដល់សន្តិភាព ៕..អានផ្ទាល់..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + ឈឹម ទីណា

៤-  បារាំង៖ សហភាពអឺរ៉ុបមិនអាចពឹងផ្អែកលើសហរដ្ឋអាមេរិកទៀតទេ ដើម្បីធានាការការពាររបស់ខ្លួន ៕..អានផ្ទាល់..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + ឈឹម ទីណា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner