វៀតណាម​ស្លាប់​២​៣​៦​នាក់ទៀត​ រីឯ​ថៃ​​ ១​៣​២​នាក់​​

ប្រទេស​វៀតណាម​បាន​ប្រកាស​ពី​ការ​ស្លាប់​មនុស្ស​ព្រោះ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំ​នូន​២​៣​៦​នាក់​បន្ថែម​ទៀត​ ​ខណៈ​ថៃ​ថា​ ​មាន​ស្លាប់​១​៣​១​នាក់​ទៀត​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​នេះ​។​

​វៀតណាម​បាន​ចេញផ្សាយ​ថា​ ​កាលពី​ថ្ងៃ​ទី​២​៣​ ​កញ្ញា​ ​មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​២​៣​៦​នាក់​ទៀត​ ​បណ្តាលឲ្យ​អ្នក​ស្លាប់​សរុប​នៅ​ប្រទេស​នេះ​បាន​កើន​ដល់​ ​១​៨​០​១​៧​នាក់​ហើយ​។​ ​ក្រៅពី​នេះ​ ​ក៏​ប្រកាស​ពី​ការ​ឆ្លង​ថ្មី​ ​ជិត​១​ម៉ឺន​នាក់​ទៀត​ដែរ​។​

​រីឯ​ប្រទេស​ថៃ​វិញ​ ​នា​ព្រឹក​ថ្ងៃ​ទី​២​៤​ ​កញ្ញា​ ​នេះ​បាន​ប្រកាស​ថា​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​ ​ខ្លួន​មាន​មនុស្ស​ស្លាប់​ព្រោះ​កូ​វី​ដ​ ​ចំនួន​១​៣​២​នាក់​ទៀត​ ​ធ្វើឲ្យ​អ្នក​ស្លាប់​សរុប​កើន​ដល់​ ​១​៦​០​១​៦​នាក់​ហើយ​ ​ហើយក៏​ប្រកាស​ថា​ ​មាន​ឆ្លង​ថ្មីៗ​ ​ចំនួន​១​២​៦​៩​៧​នាក់​ទៀត​ដែរ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner