ព្រះសង្ឃ និងអ្នកស្នាក់នៅក្នុងវត្តទូទាំងរាជធានីភ្នំពេញ ត្រូវបានយក សំណាក

អត្ថបទដោយ៖
ហេង វណ្ណា

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​មន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​ភ្នំពេញ បញ្ជាក់ថា គិត​ត្រឹម​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃ​ទី​២៤ ខែកញ្ញា ក្រុមការងារ​យក​សំណាក​រក​មេរោគ​កូ​វី​ដ​-១៩​ដល់​ព្រះសង្ឃ និង​អ្នក​ស្នាក់​នៅ​ក្នុង​វត្ត​ទូ​ទាំង​រាជធានី​ភ្នំពេញ បាន​ប្រមាណ​៥០% ក្នុង​ចំណោម​វត្ត​ចំនួន​១៥១ ។

លោក ទេព គង្គា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ ថ្លែង​ថា គិត​ត្រឹម​ម៉ោង​១២​ព្រឹក​ថ្ងៃ​ទី​២៤​ខែកញ្ញា ក្រុមការងារ​យក​សំណាក​រក​មេរោគ​កូ​វី​ដ​១៩​ដល់​ព្រះសង្ឃ គណៈកម្មការ​អាចារ្យ និង​សិស្ស​និស្សិត​ស្នាក់​នៅ​តាម​វត្ត​ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រមាណ​ជិត​៤​ពាន់​អង្គ​/​នាក់​ឬ​ជិត​៨០​វត្ត ឬ​ស្មើរ​នឹង​ប្រមាណ​៥០% ក្នុង​ចំណោម​វគ្គ​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​មាន​ចំនួន​១៥១​វត្ត ។

លោក​ បញ្ជាក់​ថា លោក​មិន​ទាន់​បាន​ទទួល ព័ត៌មាន​អំពី​ការ​រក​ឃើញ មេរោគ​កូ​វី​ដ​១៩​នោះ​ទេ ប៉ុន្ដែ​បើ​តាម​ប្រភព​មិន​ទាន់​ច្បាស់ការ​ណ៏​ថា ក្នុង​ចំណោម ព្រះសង្ឃ គណៈកម្មការ​អាចារ្យ និង​សិស្ស និស្សិត ដែល​ស្នាក់​នៅ​ក្នុង​វត្ត​ប្រមាណ​ជិត​៤​ពាន់ អង្គ /​នាក់​នោះ​មាន​វិជ្ជមាន​កូ​វី​ដ​១៩​មាន​ចំនួន​តិចតួច​ទេ ។

​តារាង​របស់​ក្រុម​គ្រូពេទ្យ​សម្តេច​តេ​ជោ​ប្រឆាំង​កូ​វី​ដ​-១៩ (TYDA) បង្ហាញ​ពី​ផែនការ​សកម្មភាព​យក​សំណាក ពិសេស​តាម​វត្ត​អារាម​ក្នុង​ខណ្ឌ​នីមួយ​ៗ​ក្នុង​រាជធានី​ភ្នំពេញ ក្រោយ​ពី​រក​ឃើញ​វត្ត​មួយ​ចំនួន​មាន​ផ្ទុះ​ករណី​ឆ្លង​កូ​វី​ដ​-១៩ ពិសេស​ការ​រក​ឃើញ​ការ​ឆ្លង​រាលដាល​កូ​វី​ដ​-១៩ ពាក់ព័ន្ធ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​រាប់​សិប​នាក់​នៅ​វត្ត​ជំ​ពុះ​ក្អែក ដែល​រក​ឃើញ​ព្រះសង្ឃ និង​ឧបាសក ឧបាសិកា​ចំនួន ៤៥ អង្គ​/​នាក់ នៅ​វត្ត​ចំពុះក្អែក រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ខណៈ​អាជ្ញាធរ​តម្រូវ​ឱ្យ​បិទ​វត្ត​ទាំងស្រុង​នៅ​ថ្ងៃ​ទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ និង​មានការ​សម្រេច​ផ្អាក​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ទូ​ទាំង​ប្រទេស​ផង​ដែរ​៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner