អង្គការសមាគម​ចំនួន២រៀបចំបទបង្ហាញស្តីពីកិច្ចបង្កើនល្បឿនចូលរួមជាមួយWHOក្នុងការសិក្សាស្រាវជ្រាវពីប្រភពមេរោគCovid-19នៅមន្ទីរពិសោធន៍ Fort Detrickរបស់សហរដ្ឋអាមេរិក

ភ្នំពេញ៖ រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នៅអង្គការពន្លឺអភិវឌ្ឍន៍ដើម្បីជនក្រីក្រ បានរៀបចំបទបង្ហាញស្តីពីកិច្ចបង្កើនល្បឿនចូលរួមជាមួយWHOក្នុងការសិក្សាស្រាវជ្រាវពីប្រភពមេរោគCovid-19នៅមន្ទីរពិសោធន៍ Fort Detrickរបស់សហរដ្ឋអាមេរិក។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគាំទ្រនូវការលើកឡើងរបស់លោក ទុំប៉ែន វីរៈវិទូ ប្រធានអង្គការពន្លឺអភិវឌ្ឍន៍ដើម្បីជនក្រីក្រ ដែលបានគូសបញ្ជាក់ថាក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩ ប្រទេសចិនអនុវត្តបានឈានមុខគេ ហើយពិភពលោកទទួលបានអត្ថប្រយោជន៍ជាច្រើនពីភាពរីកចម្រើនផ្នែកវិទ្យាសាស្រ្តរបស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ដែលសហរដ្ឋអាមេរិកត្រូវសហការជាមួយចិន មិនមែនដាក់សម្ពាធឆន្ទៈរបស់ខ្លួនទៅលើចិននោះទេ។

 លោក  ទុំប៉ែន វីរៈវិទូ បានបន្ថែមថា ចិនបានទទួលអ្នកជំនាញអង្គការសុខភាពពិភពលោកធ្វើការស្រាវជ្រាវពីប្រភពដើមជំងឺវីរុសនៅប្រទេសខ្លួនចំនួន២លើក កំណត់បានសេចក្តីសន្និដ្ឋានបែបវិទ្យាសាស្រ្តនិងច្បាស់លាស់នៅក្នុងរបាយការណ៍ស្រាវជ្រាវប្រភពដើមជំងឺវីរុសរួមគ្នារវាងចិននិងអង្គការសុខភាពពិភពលោក បង្កើតបានជាមូលដ្ឋានគ្រឹះសម្រាប់ដំណាក់កាលបន្ទាប់លើកិច្ចស្វែងរកប្រភពដើមជំងឺវីរុសជាសកល។ កិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសនិងកិច្ចជំរុញស្វែងរកប្រភពដើមជំងឺវីរុសត្រូវការសាមគ្គីគ្នានិងសហការគ្នាពីបណ្ដាប្រទេស សុទ្ធតែត្រូវការផ្សព្វផ្សាយពីស្មារតីវិទ្យាសាស្រ្ត។ ក្នុងន័យនេះ សហរដ្ឋអាមេរិកក៏ត្រូវមានទំនួលខុសត្រូវលើការបើកចំហមន្ទីរពិសោធន៍ Fort Detrick សម្រាប់ការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញពីWHOផងដែរ។ លើសពីនេះ អង្គពិធីយល់ឃើញថា រលកថ្មីនៃជំងឺវីរុសនៅតែបន្តញាញីលើសកលលោក ហើយយើង សង្ឃឹមថាអាមេរិកយកចិត្តទុកដាក់ស្តាប់សម្លេងពិតរបស់សហគមន៍អន្តរជាតិតាមបែបវិទ្យាសាស្រ្ត ហើយត្រូវសាមគ្គីគ្នាជាមួយចិនជាពិសេស ព្រមទាំងត្រូវមានទំនួលខុសត្រូវខ្ពស់ដោយបើកចំហឱ្យ  WHOបានទៅស្រាវជ្រាវនៅមន្ទីរពិសោធន៍ Fort Detrick ដើម្បីរួមគ្នាក្នុងលក្ខខណ្ឌវិទ្យាសាស្រ្តដែលចិនបាននិងកំពុងអនុវត្ត ដែលចិនតែងធ្វើជាអ្នកគាំទ្រក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសលើអន្តរជាតិនិងក្នុងកិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើមជំងឺវីរុស៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner