ប្រមុខការទូតអាមេរិកជឿជាក់ថា ពិភពលោកនឹងរួបរួមគ្នាដាក់សម្ពាធលើតាលីបង់ បន្ទាប់ពីបានពិភាក្សាជាមួយប៉ាគីស្ថាន ចិន និងរុស្ស៊ី

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន ថ្លែងថា លោកជឿជាក់ថា ពិភពលោកនឹងរួបរួមគ្នាក្នុងការដាក់សម្ពាធលើក្រុមតាលីបង់ បន្ទាប់ពីបាននិយាយជាមួយប៉ាគីស្ថាន ចិន និងរុស្ស៊ីដែលជាតួអង្គសំខាន់ជាមួយមេដឹកនាំថ្មីរបស់អាហ្វហ្គានីស្ថាន។

លោក ប្លីងគែន បានជួបគ្នានៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ ជាមួយសមភាគីរបស់លោកមកពីប៉ាគីស្ថាន ដែលជាសម្ព័ន្ធមិត្តរបស់របបដឹកនាំតាលីបង់ដែលត្រូវបានផ្តួលរំលំដោយកងទ័ពអាមេរិកក្នុងឆ្នាំ ២០០១ និងបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីនៃសមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន ៤ ផ្សេងទៀតដែលរួមមានចិន និងរុស្ស៊ីនៅល្ងាចថ្ងៃពុធសប្តាហ៍នេះ។  លោក ប្លីងគែន បានប្រាប់អ្នកយកព័ត៌មានថា ខ្ញុំគិតថា មានការរួបរួមគ្នាយ៉ាងខ្លាំងនៃវិធីសាស្រ្ត និងការរួបរួមនៃគោលបំណង។ លោក ប្លីងគែន បានរំលឹកឡើងវិញនូវអាទិភាពរបស់អាមេរិកចំពោះក្រុមតាលីបង់ រួមទាំងអនុញ្ញាតឱ្យជនជាតិអាហ្វហ្កានីស្ថាន និងជនបរទេសចាកចេញ ដោយគោរពសិទ្ធិស្ត្រី ក្មេងស្រី និងជនជាតិភាគតិច និងមិនអនុញ្ញាតឱ្យអាហ្វហ្គានីស្ថានត្រូវបានប្រើដោយពួកជ្រុលនិយមដូចជាអាល់កៃដា។

ជាមួយគ្នានេះ ខាងភាគីប៉ាគីស្ថានក៏បានអំពាវនាវឱ្យមានការចូលរួមជាមួយតាលីបង់ និងការមិនបង្កកទ្រព្យសម្បត្តិរបស់អាហ្វហ្គានីស្ថាន ប៉ុន្តែរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានបាននិយាយកាលពីដើមសប្តាហ៍នេះថា មិនមានការប្រញាប់ប្រញាល់ដើម្បីទទួលស្គាល់រដ្ឋាភិបាលតាលីបង់ថ្មី ដែលជាជំហានប្រឆាំងដោយប្រទេសលោកខាងលិចឡើយ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner