ដោយភ្លើងប្រចណ្ឌ័ ប្ដីចាក់សម្លាប់ប្រពន្ធរួចចាក់សម្លាប់ខ្លួនតាមក្រោយ បន្សល់ទុកកូនប្រុសស្រី៤នាក់ឲ្យកំព្រា

ភ្នំពេញ ៖ ជនដៃដល់ជាប្ដីដាច់ចិត្តចាក់សម្លាប់ប្រពន្ធខ្លួនឯងជាទីស្រលាញ់រួចធ្វើសកម្មភាពចាក់សម្លាប់ខ្លួនឯងតាមក្រោយបណ្ដាលឲ្យស្លាប់ទាំងពីរនាក់បន្សល់ទុកកូនប្រុសស្រី៤នាក់ឲ្យកំព្រា បង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង២ និង៣០នាទីយប់ទៀបភ្លឺថ្ងៃសៅរ៍ ទី២៥ ខែ កញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនដៃដល់ជាប្ដីមានឈ្មោះ ឡោ សុភារី ភេទប្រុសអាយុ៦០ឆ្នាំ មុរបយោធិនពិការ ស្នាក់ផ្ទះជួលខាងលើ
ចំណែកប្រពន្ធមានឈ្មោះអាំង ស៊ីគូ ភេទស្រីអាយុ៥២ឆ្នាំមុខរបលក់ដូរនៅផ្ទះ (អ្នកទាំងពីរស្លាប់នៅកន្លែងកេីតហេតុ ) ។

តាមសម្ដីកូនស្រីបង្កើតជនរងគ្រោះទាំងពីរខាងលេីបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុឪពុករបស់គាត់តែងតែចោទម្ដាយថាមានប្រុសថ្មី ម្ដងចោទអ្នកនេះ ម្ដងចោទអ្នកនោះ មិនមានភស្ដ័តាំងច្បាស់លាស់ហើយឈ្លោះប្រកែកគ្នារយះពេលបីថ្ងៃមកហើយ ដោយសារភ្លើងប្រចណ្ឌ័ស្រាប់តែនៅយប់កើតហេតុ ក៏ឮសំឡេងក្ដុងក្ដាំងធ្វេីឲ្យកូនៗដែលបានដេកលង់លក់ក៏ភ្ញាក់ដឹងខ្លួនឃើញម្ដាយត្រូវបានឪពុកយកខ្សែភ្លើងរំខ្លួនម្ដាយហើយឆក់ ដោយកូនៗចង់ចូលទៅជួយដែរតែបន្ទប់ជាប់សោរព្រមទាំងព្រមានកូនថែមទៀតបើកូនណាហ៊ានជួយសម្លាប់ទៀតអស់ រួចហើយឪពុកបានធ្វើសកម្មភាពចាក់សម្លាប់ខ្លួនឯងតាមក្រោយបណ្ដាលឲ្យស្លាប់ទាំងពីរនាក់ក្នុងថ្លុកឈាមគួរឲ្យរន្ធត់។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន២បានចុះមកផ្ទះកើតហេតុហេីយបានយកខ្សែចងពទ្ធ័ទីតាំងកើតហេតុរួចបានទាក់ទងទៅសមត្ថកិច្ចជំនាញព្រមទាំងលោកគ្រូពេទ្យដើម្បីមកធ្វើសំណាក់ ។ ក្រោយពីក្រុមគ្រូពេទ្យពិនិត្យសំណាក់ទៅអជ្ជវិមានក៏ប្រគល់ទៅសមត្ថកិច្ចជំនាញពិនិត្យធ្វើកោសល្យវិឆ្ឆ័យបន្ត និងធ្វេីឯកសារប្រគល់សពឲ្យក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner