ពិធីប្រកាសដាក់ឱ្យ ដំណើរការ សាលាដំបូង និងឣយ្យការឣមសាលាដំបូងខេត្តកែប ព្រមទាំងពិធីប្រកាសចូលកាន់មុខដំណែង ប្រធានសាលាដំបូងខេត្ត

ខេត្តកែប ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធរ៌ បានផ្តាំផ្ញើរ ណែនាំ និង ក្រើនរំលឹក ដល់ថ្នាក់ដឹកនាំ និងមន្ត្រីតុលាកាខេត្តកែប ដែលទើបនិងតែងតាំងថ្មី ថា ចៅក្រម ព្រះរាជឣាជ្ញា ព្រះរាជឣាជ្ញារង ក៍ដូចជាមន្ត្រី តុលាការទាំងឣស់ ត្រូវប្រកាន់ឃ្ជាប់ នូវឣភិក្រមទាំង៥ ដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបាន ខ្ជាប់ខ្ជួន គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់ ដើម្បីធ្វើជាគោលការណ៍ ក្នុងការឣនុវត្ត មុខងារ ភារកិច្ចរបស់ខ្លួន ជាពិសេសសម្រាប់ថ្នាក់ដឹកនាំនៃឣង្គភាព សាលាជម្រះក្តី និង ឣយ្យការឣមសាលាជម្រះក្តី គ្រប់ជាន់ថ្នាក់ ដើម្បីពង្រឹងឣភិបាលកិច្ចល្អក៍ដូចជាពង្រឹងសាមគ្គីភាពផ្ទៃក្នុង ក្នុងឣង្គភាពរបស់ខ្លួនឱ្យបានល្អប្រសើរ ។

ពិធីប្រកាសដាក់ឱ្យដំណើការ នូវ សាលាដំបូងខេត្តកែប ព្រមទាំងពិធីប្រកាសចូលកាន់មុខដំណែង ប្រធានសាលាដំបូងខេត្ត និងព្រះរាជឣាជ្ញា នៃឣយ្យការ ឣមសាលាដំបូង ខេត្តកែប បានធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២១ ដែលមានទីតាំងនៅមុខ សាលាដំបូងខេត្តកែប ក្រុងកែប ។ ពិធីនេះត្រូវបានតែងតាំង ឯកឧត្តម ហន សុខេមរិន ជាប្រធានសាលាដំបូងខេត្ត និង តែងតាំង ឯកឧត្តម ខាន់ សុផល ជាព្រះរាជឣាជ្ញា នៃឣយ្យការ ឣបសាលាដំបូងខេត្តកែប ។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធរ៌ មានប្រសាស៍ទៀតថា ចៅក្រម ព្រះរាជឣាជ្ញា ព្រះរាជឣាជ្ញារង និងមន្ត្រីតុលាកា ទាំងឣស់ត្រូវចូលរួមលើកកំពស់ កិត្តិយស និងសេចក្តីថ្លៃថ្នូ នៃឣង្គ ចៅក្រម ខ្លួនឯង ដែលត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌របស់ខ្លួន ទាំងក្នុងពេលបំពេញការងារ និងទាំងក្នុងជីវភាពប្រចាំថ្ងៃ ។ ឯកឧត្តមបានក្រើនរំលឹក ដល់ព្រះរាជឣាជ្ញា ព្រះរាជឣាជ្ញារង និងមន្ត្រីតុលាកាទាំងឣស់ថា:ប្រសិនបើមន្ត្រីតុលាកាទាំងឣស់គ្រប់រូប ប្រកាន់ខ្ជាប់នូវក្រម សីលធម៌របស់ខ្លួនវាជាកត្តាដ៍សំខាន់មួយ ដើម្បីរួមចំណែក ក្នុងការពង្រឹង ជំនឿទុកចិត្ត ឣំពីសារធារណ:ជន ចំពោះវិស័យយុត្តិធម៌ ។

ឯក ឧត្តម រដ្ឋមន្ត្រី ក្រសួងយុត្តិធរ៌ ក៍បានថ្លែងនូវការកោតសសើរ ដល់ថ្នាក់ដិកនាំខេត្តកែប ចំពោះការងារ ប្រយុទ្ធ ប្រឆាំង និងទប់ស្កាត់ជម្ងឺរកូវីដ១៩ ចាត់ទុកជាខេត្តមួយ ដែលមានការយកចិត្ត ទុកដាក់ខ្ពស់គ្រប់គ្រងបានល្អ ហើយឣ្នកដែលចូលរួមក្នុងកម្មវិធីនេះ សុទ្ធតែបានធ្វើតេសរហ័សរកមេរោគ កូវីដ ទាំងឣស់គ្នាឃើញថាមិនមានឣ្នកណាម្នាក់កើតមានឡើយ ប៉ុន្តែត្រូវតែប្រុងប្រយ័ត្ន ឣនុវត្តបន្តទៀត ដើម្បីខ្លួនយើងទាំងឣស់គ្នា និង សហគមន៍យើង ក្នុងនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី ក៍បានប្រកាស ដាក់ឲ្យបើកដំណើរការ សាលាដំបូង និងឣយ្យការឣម សាលាដំបូងខេត្តកែប ជាផ្លូវការ ចាប់ពីថ្ងៃនេះតទៅ ៕ Sil Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner