លេខាធិការខាងដឹកជញ្ជូនរបស់ អង់គ្លេសថានឹងមិនមានការខ្វះប្រេងប្រើទេ

គេ​សង្កេត​ឃើញ​ថានៅ​តាម​កន្លែង​ លក់​សាំង​ ប្រេង​ នានា​នៅ​ប្រទេស​អង់គ្លេស​  កំពុង​មាន​មនុស្ស​ម្នា​ជាច្រើន​ កំពុង​តម្រង់​ជួរ​យ៉ាង​វែង​ ដើម្បី​រង់​ចាំ​ទិញ​ប្រេង​សម្រាប់​ប្រើ​ប្រាស់​។ ក៏​ប៉ុន្តែ​ លោក​លេខាធិការ​ដឹក​ជញ្ជូន​ Grant Shapps បាន​មាន​ប្រសាសន៍​ថា​៖ «នឹង​មិន​មាន​ បញ្ហា​កង្វះ​ខាត​ប្រេង​ សាំង​ឡើយ​  ហើយ​ប្រជាជន​គួរ​តែ​មាន​ស្មាតរី​ក្នុង​ការ​ប្រើ​ប្រាស់​ប្រេង​ គឺ​ប្រើ​ដោយ​សន្សំ​សំចៃ​និង​ ពេល​ត្រូវ​ការ​ខ្លាំង​បាន​ហើយ​។» លោក​ ក៏​បាន​បន្ត​ថា៖​ «យើង​មាន ប្រេង​ នៅ​សល់​យ៉ាង​ច្រើន​ នៅ​ក្នុង​មជ្ឈ​មណ្ឌល​ ស្តុក​ប្រេង​ផ្សេង​ៗគ្នា​ចំនួន​ ៤៧​នៅ​ទូទាំង​ប្រទេស​ផង​ដែរ​»

កង្វះ​ខាត​អ្នក​បើក​ឡាន​ដឹក​ទំនិញ​ក៏​ បាន​បង្ក​បញ្ហា​ដល់​ឧស្សាហកម្ម​ជា​ច្រើន​ ក្នុ ង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ពីផ្សារ​ទំនើប​រហូត​ដល់​ ហាង​លក់​ចំណី​អាហារ​តូច​ៗ​ផង​ដែរ​។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​  កា​របញ្ជូន​ប្រេងឥន្ធនៈ​មួយ​ចំនួន​ត្រូវ​បាន​រង​ផល​ប៉ះ​ពាល់​ដែល​ នាំ​ឱ្យ​មាន​ កា​រតម្រ​ង់ជួ​យ៉ាង​ វែងនៅ​ស្ថានីយ៍​ប្រេង​ឥន្ធនៈជា​ច្រើន​ដោយ​មាន​របាយការណ៍​ថា​ មាន​រថយន្ត​រាប់​សិប​គ្រឿង​កំពុង​តម្រង់​ជួរ​នៅ​ទីក្រុងឡុង​ដ៍​ ត្រឹម​ម៉ោង​ ០៧ ព្រឹកថ្ងៃ​អាទិត្យ​។

ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​ជួប​ បញ្ហា​ពិបាក​ក្នុង​ការ​ចាក់​សាំង ​សម្រាប់​យាន​យន្ត​ របស់​ពួក​គេ​គឺ ​Adrienne Kenny មក​ពី​ទីក្រុង​ Cambridge ដែល​ត្រូវ​ការ​បើក​បរ​ទៅ​កាន់​ទីក្រុង​ Leeds ដើម្បី​ធ្វើ​ការ​នៅ​ថ្ងៃ​ចន្ទ។​ នាង​បាននិយាយ​ថា​នាង​ បាន​សាក​ល្បង​ចូល​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​ចំនួន​បី​ កាល​ពី​ថ្ងៃសៅ​រ៍ប៉ុន្តែ​ «មិន​មាន​ ប្រេ​ងម៉ាស៊ូតសម្រាប់​លក់​ឲ្យ​នាង​ទេ​»  ។

មេ​ដឹក​នាំ​គណបក្ស​ពលករ​​ លោក ​Sir Keir Starmer បាន​និយាយ​ថា​ ស្ថាន​ភាព​នេះ​បាន​បង្ហាញ​ពី​ការ​ខ្វះការ​រៀប​ចំ​ផែន​ការ​ទាំង​ស្រុង​ពី​រដ្ឋាភិបាល​។ លោក​បាន​និយាយថា​ ស្ថាន​ភាព​នេះ​ត្រូវ​បាន​គេ​ ដឹង​ថា​នឹង​កើត​ឡើងអស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ។ហើយ​លោក​បាន​ និយាយ​បន្ត​ថា៖ ​« យើង​ដឹង​យ៉ាង​ច្បាស់ ​ ថា​នៅ​ពេល​ដែល​យើង​ចាកចេញ​ ពី​សហភាព​អឺរ៉ុប​ យើង​នឹង​ត្រូវ​ការ​ផែន​ការ​បម្រុង​ដើម្បី​ដោះ​ស្រាយ​ស្ថាន​ការណ៍​ដូច​នេះ»​ ក៏ប៉ុន្តែ​រដ្ឋាភិបាល​មាន​ការ​យឺត​យ៉ាវ​ដើម្បី​ដោះ​ស្រាយ​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner