​​បង្ខំចិត្ត​បិទហាងវិញ​ភ្លាម​ៗ​ មនុស្ស​សម្រុក​​ទិញ​ ​i​Phone​ 13 ពេក

ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​South​ ​China​ ​Morning​ ​Post​ ​បាន​ចេញផ្សាយ​ថា​ ​មនុស្ស​រាប់​រយ​នាក់​បាន​ប្រជ្រៀតគ្នា​គ្នា​រត់ទៅ​ទិញ​ ​i​Phone​ 13 ​ទើប​ចេញ​ថ្មី​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​ ​នៅ​ខេត្ត​ S​h​a​an​x​i​ ​ប្រទេស​ចិន​ ​ពោល​គឺជា​ថ្ងៃ​ដែល​ ​Apple​ ​Store​ ​នៅ​ប្រទេស​ចិន​ចាប់​ដាក់​លក់​ស៊េ​រី​ថ្មី​ខាងលើ​ កាលពីថ្ងៃទី២៤ កញ្ញា។

ទីភ្នាក់ងារនេះទើបបានបញ្ចេញវីដេអូ នៃការសម្រុកទៅទិញនេះ នៅថ្ងៃទី២៧ កញ្ញា ២០២១នេះ។

​ព្រោះតែ​មាន​មនុស្ស​រង់ចាំ​កកកុញ​ពេក​ ​ខាង​ ​Apple​ ​Store​ ​នៅ​ទីតាំង​ខាងលើ​ក៏បាន​សម្រេច​បិទ​ហាង​ភ្លាម​ៗ​ទៅវិញ​ ​និង​សុំ​ឲ្យ​អតិថិជន​រាប់​រយ​នាក់​របស់​ខ្លួននេះ​វិល​ត្រលប់​មកវិញ​ ​នៅ​ថ្ងៃ​បន្ទាប់​ទៀត​ ដោយបារម្ភពីបញ្ហាកូវីដ១៩៕


លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner