សិង្ហបុរីផ្ដល់វ៉ាក់សាំងអាស្ត្រាហ្សេនេកា ១២ម៉ឺនដូសទៅកាន់ថៃ

សិង្ហបុរី​ផ្ដល់​វ៉ាក់សាំង​អាស្ត្រាហ្សេនេកា​ចំនួន ១២២ ៤០០ដូស​ទៅ​កាន់​ប្រទេស​ថៃ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​សិង្ហបុរី​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ។ បន្ថែម​ពី​ការ​ផ្ដល់​វ៉ាក់សាំង​ប្រឆាំង​កូវីដ-១៩ សិង្ហបុរី​ក៏​បាន​ឱ្យ​ឧបករណ៍​ធ្វើ​តេស្ត​មួយ​ចំនួន​ទៅ​កាន់​ថៃ​ផង​ដែរ។

ឯកអគ្គរដ្ឋទូត​សិង្ហបុរី​ប្រចាំ​រាជធានី​បាងកក​លោក Kevin Cheok បាន​ប្រគល់​វ៉ាក់សាំង​ និង​ឧបករណ៍​ទាំង​នេះ​ជូន​ដល់​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ថៃ​លោក Anutin Charnvirakul កាល​ពី​ថ្ងៃ​ទី២៧ ខែ​កញ្ញា។

កន្លង​មក​ សិង្ហបុរី​ក៏​ធ្លាប់​បរិច្ចាគ​វ៉ាក់សាំង​ ដែល​ខ្លួន​មាន​ទៅ​ដល់​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ ដែល​រួម​មាន​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ប្រ៊ុយណេ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner