អាជ្ញាធរបារ៉ែន បានចាប់ កុមាររាប់រយនាក់ដាក់ក្នុងពន្ធធនាគារ

ការ​ស៊ើប​អង្កេត​ថ្មី​មួយ​របស់ ​Al Jazeera បាន​បង្ហាញ​ថា​ យ៉ាង​ហោច​ណាស់​មាន​ កុមារ​ចំនួន​ ៦០៧​ នាក់​ត្រូវ​បាន​គេ ​ធ្វើ​ទារុណ​កម្ម​ក្រោម​រូប​ភាព​ ផ្សេងៗ​គ្នា​ដោយ​អាជ្ញាធរ​បារ៉ែន​ខណៈ​កុមារ​ទាំងនោះ​កំពុង​ជាប់​ឃុំ​ក្នុ​ងរយៈ​ពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។​

ការ​រក​ឃើញ​នេះ​គឺ​ ផ្អែក​លើ​របាយ​ការណ៍​តុលាការ​ដែល​បាន​ បែក​ធ្លាយ​ក៏​ដូច​ជា​សក្ខីកម្ម​ពី​កុមារ​ដែលពិពណ៌នា​អំពី​ការ​គំរាម​កំហែង​ហើ​យ​ក្នុង​ករណី​ខ្លះ​ត្រូវ​បាន​គេ​រំលោភ​បំពាន​លើ​រាង​កាយ​អំឡុង​ពេល​សួរចម្លើយ​ទៀត​ផង​។ ការ​សួរ​ចម្លើយ​ទាំង​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ញឹក​ញាប់​ដោយ​គ្មាន​ វត្តមាន​ឪពុក​ម្តាយ​ របស់​កុមារ​ឬ​មេធាវី​របស់​ពួ​កគេ​នៅ​ក្បែរ​ឡើយ​ យោង​តាម​ឯក​សារ​ពី​ការ​កាត់ទោស​សាធារណៈបារ៉ែ​ន។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ទទួល​បាន​ដោយ​  Al Jazeera បុរស​វ័យ​ក្មេង​ម្នាក់​ដែល​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​តាំង​ពី​គាត់​មាន​អាយុ​ ១៦ ឆ្នាំ។  លោក​បាន​និយាយថា​អ្នក​ដែល​ត្រូវ​នៅ​ម្នាក់​ឯង​ច្រើន​តែ​ត្រូវ​បាន​គេ​ដាក់​ច្រវាក់​លើ​គ្រែទៀតផង។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ស៊ើប​អង្កេត​របស់ ​Al Jazeera ក្រសួង​មហា​ផ្ទៃ​បារ៉ែ​នបាន​និយាយ​ថា​ គ្មាន​កុមារ​ណា​ដែល​កំពុង​ជាប់​ពន្ធ​នាគារ​នៅ​បារ៉ែន​ទេ​។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ គេ​បាន​និយាយ​ថា​អ្នក​ជាប់​ឃុំ​ខ្លះ​ដែល​មាន​អាយុ​ចន្លោះ​ពី​ ១៥-១៨ ឆ្នាំ​កំពុង​ ​នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ពិសេស​ពិត​ប្រាកដ​មែន។​បារ៉ែន​ជា​ប្រទេស​ដែល​ កេរ្តិ៍​ឈ្មោះ​អាស្រូវ​ដោយ​សារ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ អ​ស់រ​យះពេល​ជា​យូរណាស់​មក​ហើយ​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner