២៨ កញ្ញា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. គ្រោះរាំងស្ងួតនៅកម្ពុជា រយៈពេល៥ឆ្នាំចុងក្រោយនេះ ធ្វើឱ្យខូចខាតដំណាំស្រូវជាង ២០ម៉ឺនហិកតា និងធ្វើឱ្យកម្ពុជាខាតបង់ថវិកាអស់ប្រមាណ ១០០លានដុល្លារ – ថ្មីៗ

២. ៨ខែ ឆ្នាំ២០២១ កម្ពុជានាំចេញផ្លែស្វាយស្រស់ និងដំណាប់ស្វាយជាង ១៦ម៉ឺនតោន កើនឡើង ២៥១% ខណៈការនាំចេញក្រូចថ្លុងមានជាង ៣ម៉ឺនតោន កើនឡើង ១៣០,៥% – រស្មីកម្ពុជា

៣. គម្រោងវិនិយោគតម្លៃ ១៣០លានដុល្លារ លើផ្ទៃដី ១៤៤ហិកតា នៅកោះទន្សាយ របស់ក្រុមហ៊ុន ទ្រី ភាព កោះទន្សាយរីសត ឯ.ក ចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី ២៧ កញ្ញា ដោយរដ្ឋាភិបាលសម្រេចប្រគល់សិទ្ធិវិនិយោគរយៈពេល ៥០ឆ្នាំ – ភ្នំពេញបុស្តិ៍

៤. អភិបាលរដ្ឋ New South Wales របស់អូស្ត្រាលី ព្រមានថា ប្រជាជននៅទីក្រុងស៊ីដនី ដែលមិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រឈមនឹងការរារាំងពីសកម្មភាពសង្គមផ្សេងៗ ទោះបីជាពួកគេអាចមានសេរីភាពនៅខែធ្នូខាងមុខនេះក៏ដោយ – Reuters

៥. កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកចម្ងាយខ្លីមួយគ្រាប់ចូលក្នុងសមុទ្រខាងកើត ដែលនេះជាការបាញ់សាកល្បងអាវុធលើកទី៣របស់កូរ៉េខាងជើងក្នុងខែនេះ ខណៈប្រេសិតរបស់ខ្លួនប្រចាំ UN ថា ប្រទេសខ្លួនមានសិទ្ធិសាកល្បងអាវុធផ្សេងៗ – Yonhap

ads banner