ការព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ (Video Inside)

កម្ពុជាដែលបានរងនឹងឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា នឹងបន្តទទួលឥទ្ធិពលសម្ពាធទាបថ្មីមួយទៀតនៅ ក្នុងសប្តាហ៍ដែលកំពុងមកដល់ទៀតនេះ។

យោងតាមក្រសួងធនធានទឹកនិងឧតុនិយម រវាងពីថ្ងៃទី២៩ ខែកញ្ញា រហូតដល់ថ្ងៃទី៥ខែតុលា បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល  អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅ មធ្យម។ តាមការព្យាករណ៍រវាងពីថ្ងៃទី២ដល់ទី៥ ខែតុលា កម្រិតទឹកភ្លៀងអាចកើនពីតិចទៅបង្គួរ ក្នុងនោះក៏អាច មានផ្នែកមួយចំនួននៃរាជធានី-ខេត្ត នៅវាលទំនាបភាគខាងក្រោម និងបណ្តាខេត្តជាប់នឹងប្រទេសវៀតណាម ។

ចំណែកបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន  អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ ។ ដោយឡែកនៅតាមតំបន់មាត់សមុទ្រនោះវិញ  អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ។​ការរព្យាករណ៍ សីតុណ្ហភាពកម្ដៅអតិបរមា ក្នុងសប្ដាហ៍ទៅមុខទៀតនេះ គឺមានរវាងពី៣០ទៅ៣៤អង្សាសេ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner