ច្រកទឹកអូរទាំង៤ នៅព្រំដែនខេត្តបន្ទាយមានជ័យ បានកើនកម្ពស់ (Video Inside)

កម្ពស់ទឹកនៅច្រកអូរចំនួន៤ក្នុងខេត្តបន្ទាយមានជ័យកាន់តែកម្ពស់នៅថ្ងៃនេះ ក្រោយជំនន់ទឹកភ្លៀងហូរពី ប្រទេសនៅតែបន្ត។ យោងតាមសេចក្តីរាយការណ៍ពីក្រសួងធនធានទឹកនិងឧតុនិយម, គិតត្រឹមម៉ោង៦ព្រឹកថ្ងៃ ទី២៨កញ្ញា, កំពស់ទឹកនៅអូរល្ងុងបានកើន២សង្ទីម៉ែត្រដែលនាំឲ្យកម្ពស់ទឹកពេលនេះ កើនដល់៦សង្ទីម៉ែត្រ, នៅ ច្រកអូរបីជាន់ ទឹកបានកើន៣សង្ទីម៉ែត្របន្ថែមទៀត ដែលនាំឲ្យកំពស់ទឹកកើន៦សង្ទី ម៉ែត្រ, អូរកំបុតទឹកកើន១ សង្ទីម៉ែត្រដែលនាំឲ្យកម្ពស់កើនដល់៤សង្ទីម៉ែត្រ, ចំណែកច្រកអូរក្បាលស្ពានទឹកឡើង ៥សង្ទីម៉ែត្រដែលនាំឲ្យ កម្ពស់ទឹកកើនដល់១១សង្ទីម៉ែត្រ។ នៅមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីផលប៉ះពាល់ឬការរងគ្រោះ ថ្នាក់ណាមួយនោះទេក្នុងស្ថានភាពដែលទឹកអូរកំពុងកើនឡើងនាពេលនេះ។

ខេត្តបន្ទាយមាន ជ័យគឺជាខេត្តដែលកំពុងរងប៉ះពាល់នឹងជំនន់ទឹកភ្លៀងខ្លាំងជាង គេក្នុងចំណោម បណ្តាខេត្ត ដែលជាប់ព្រំដែនថៃ នាពេលនេះ។ យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្ងៃទី ២៨ កញ្ញា, ក្រុងនិងស្រុកចំនួន៦នៃខេត្តបន្ទាយមានជ័យដែលរងប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង  មានពលរដ្ឋប៉ះពាល់ចំនួន៨ពាន់៥១១គ្រួសារ និងដោយឡែកបាន ជម្លៀសពលរដ្ឋ៩៣០គ្រួសាររួចហើយទៅកាន់ទីទួល សុវត្ថិភាព។ ទន្ទឹមនឹងនេះ ស្រូវក្នុងស្រែដែលបានលិចមានចំនួន២ម៉ឺន៥ពាន់២២៣ហិកតា និងដំណាំរួមផ្សំ ដែល បានលិច ទឹកមានចំនួន៣០១ ហិកតាផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner