ខេត្តព្រះសីហនុផ្អាករោងចក្រ៣ក្រោយរកឃើញឆ្លងកូវីដ១៩ (Video Inside)

ខេត្តព្រះសីហនុបានផ្អាករោងចក្រចំនួន៣រយ:ពេល១៤ថ្ងៃ ក្រោយរកឃើញកម្មករមួយចំនួនឆ្លងកូវីដ-១៩ ។ ការ សម្រេចផ្អាកនេះគឺបានធ្វើឡើងតាមរយៈសេចក្តីប្រកាសមួយរបស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី២៨ ខែកញ្ញា ដែលការផ្អាកនឹងចាប់ផ្តើមពីថ្ងៃនេះទៅ។

រោងចក្រដែលបានផ្អាកទាំងបី គឺជារោងចក្រស្ថិតនៅតំបន់សេដ្ឋ កិច្ច ពិសេស ចេជាង ហ្គរ័ជី ក្នុងស្រុក ព្រៃនប់ ដែលរួមមាន រោងចក្រ អាយតាវផេត សិបផ្លាយ (ខេមបូឌា), រោងចក្រ ខេមបូឌាន រ៉ូមអីនជាសស្ត្រៀល និងរោងចក្រអេហ្វ ភីហ្សេត ហ្វើនីឈ័រ។  

ខេត្តព្រះសីហនុ មានករណីឆ្លងថ្ងៃនេះចំនួន១០៦នាក់, ក្នុងនោះនៅក្នុងស្រុកកំពង់សីលាមានចំនួន១២នាក់, ស្រុកព្រៃនប់៦៧នាក់, ស្រុកស្ទឹងហាវម្នាក់ និងនៅក្នុងក្រុងព្រះសីហនុ២៦នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner