រយៈពេល៨ខែចំណូលពីការលក់កៅស៊ូបានជាង៣២៦លានដុល្លារ (Video Inside)

កម្ពុជាទទួលបានចំណូលជាង៣២៦លានដុល្លាពីការនាំចេញជ័រកៅស៊ូទៅទីផ្សារក្រៅប្រទេសរយៈពេល៨ខែ ឆ្នាំ២០២១នេះ។ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ថ្ងៃទី២៨កញ្ញា បានបញ្ជាក់ថា ចំណូល៣២៦លាន ៣សែន៣ម៉ឺន៨ពាន់៧២៨.៨៤ ដុល្លារ រយៈពេល៨ខែដើមឆ្នាំនេះ គឺក្រោយការនាំចេញជ័រកៅស៊ូ ១៩ម៉ឺន៤ពាន់ ៥២៥តោន ដែលកើនឡើងចំនួន ១ម៉ឺន៤ពាន់៦០៥តោន ស្មើនឹង៨% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៤ពាន់៣៧៩ម៉ែត្រគូប។

អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ លោក ហ៊ឹម អូន បានថ្លែងថា ជ័រកៅស៊ូរបស់កម្ពុជា ត្រូវបាននាំចេញទៅកាន់ ទីផ្សារប្រទេសចិន, វៀតណាម, សង្ហឹបុរី និងម៉ាឡេស៊ី។  កម្ពុជាក្នុងឆ្នាំ២០២០កន្លងទៅ បាននាំចេញជ័រកៅស៊ូជាង ៣៥ម៉ឺនតោន និងទទួលបានចំណូលជាង ៤៨២លានដុល្លារ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner