បិទទីតាំងខ្លះនៃឃុំពាមឆ្កោក ខេត្តកំពង់ឆ្នាំង (Video Inside)

រដ្ឋបាលស្រុកជលគិរី នៃខេត្តកំពង់ឆ្នាំង បានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្នែកខ្លះនៃ ឃុំពាមឆ្កោក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់លំអិតនូវតួលេខផ្ទុះឆ្លង ក្នុងឃុំពាមឆ្កោកនៃស្រុកជលគីរី ដែលនាំឲ្យមានការបិទខ្ទប់នោះឡើយ។

យោងតាមរដ្ឋបាលខេត្ត តំបន់ក្នុងឃុំ ពាមឆ្កោក ដែលត្រូវកំណត់ជាតំបន់បិទខ្ទប់នោះ គឺស្ថិតនៅភូមិពាមឆ្កោក ដែលត្រូវបិទខ្ទប់ចាប់ពីថ្ងៃទី២៧ កញ្ញា រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី ។

សេចក្តីរាយការណ៍ពីខេត្តកំពង់ឆ្នាំង នៅថ្ងៃនេះផងដែរ បានបញ្ជាក់ការរកឃើញព្រះសង្ឃ៣អង្គនិងតាអាចារ្យ ដូនជីចំនួន៣នាក់ផ្សេងទៀតក្នុងវត្តយាយទេពក្រុងកំពង់ឆ្នាំង ដែលបានឆ្លងជម្ងឺកូវីដ១៩៕ 

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner