គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកញ្ញា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១២.០លាននាក់ ស្លាប់ជាង ២៦.០ម៉ឺននាក់

អត្ថបទដោយ៖
ធី ដា

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,០០០,៣៩៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៦០,៨២២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២១១,៤៦០នាក់ (ស្លាប់ ១៤១,៧០៩នាក់)
  • ហ្វីលីពីន ឆ្លងចំនួន ២,៥២២,៩៦៥នាក់ (ស្លាប់ ៣៧,៦៨៦នាក់)
  • ម៉ាទ្បេស៊ី ឆ្លងចំនួន ២,២២០,៥២៦នាក់ (ស្លាប់ ២៥,៩៣៥នាក់)
  • ថៃ ឆ្លងចំនួន ១,៥៨១,៤១៥នាក់ (ស្លាប់ ១៦,៤៩៨នាក់)
  • វៀតណាម ឆ្លងចំនួន ៧៧០,៦៤០នាក់ (ស្លាប់ ១៨,៩៣៦នាក់)
  • មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៦១,០៦៦នាក់ (ស្លាប់ ១៧,៦៣១នាក់)
  • កម្ពុជា ឆ្លងចំនួន ១១០,៧៩២នាក់ (ស្លាប់ ២,២៨៧នាក់)
  • សិង្ហបុរី ឆ្លងចំនួន ៩១,៧៧៥នាក់ (ស្លាប់ ៨៥នាក់)
  • ទ្បាវ ឆ្លងចំនួន ២២,៩៤១នាក់ (ស្លាប់ ១៦នាក់)
  • ព្រុយណេ ឆ្លងចំនួន ៦,៨១៣នាក់ (ស្លាប់ ៣៩នាក់) ៕
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner