ឯកឧត្តម ឈិន កេតនា អញ្ជើញនាំយកអំណោយសប្បុរសធម៌ និងសួរសុខទុក្ខក្រុមគ្រូពេទ្យ អ្នកជំងឺកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ សម្តេចឪ សម្តេចម៉ែ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

រាជធានីភ្នំពេញ៖ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេ ខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ អមដោយថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឧិវាទ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញនាំយកអំណោយសប្បុរសធម៌ រួមទាំងថវិកាមួយចំនួន របស់ក្រុមការងារអន្តរក្រសួង អញ្ជើញសួរសុខទុក្ខក្រុមគ្រូពេទ្យ និងអ្នកជំងឺសម្រាកព្យាបាលនៅក្នុងមន្ទីរពទ្យ សម្តេចឪ សម្តេចម៉ែ នៅគីឡូម៉ែត្រ លេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

បន្ទាប់ពីបានស្តាប់ នូវរបាយការណ៍ដែលបាលើកឡើងដោយលោក ប្រធានមន្ទីរពេទ្យ សម្តេចឪ សម្តេចម៉ែ អំពីវឌ្ឍនភាពការងារ របស់មន្ទីរពេទ្យរួចមកមក ។
ឯកឧត្តម ឈិន កេតនា បានមានប្រសាសន៍ ផ្តាំផ្ញើរសេចក្តីសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីចម្ងាយរបស់ថ្នាក់ដឹកនាំកំពូលនៃស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា និងស្ថាប័នរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ចំពោះលោកសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ លោក លោកស្រី គិលានុបដ្ឋាក គិលានុបដ្ឋាយិកា បងប្អូន អ្នកជំងឺ អ្នកំដរ ទាំងអស់តាមរយ: គណៈប្រតិភូនាឱកាសនេះ។

ឯកឧត្តម ឈិន កេតនា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដោយទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ ពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភ: ព្រមទាំងបាននឹងកំពុងពន្លឿន ក្នុងការព្យាបាលអ្នកដែលបានឆ្លងជម្ងឺនេះ ឲ្យជាសះស្បើយនិងឆាប់រហ័សបំផុត។ គ្រប់បណ្ដាប្រទេសទូទាំងពិភពលោក ក៏ដូចជាក្នុងតំបន់របស់យើង ការរីករាលដាលឆ្លងជម្ងឺនៅតែមានអត្រាខ្ពស់នៅឡើយ ដូច្នេះហើយ កម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ត្រូវតែបន្តអនុវត្តឲ្យបានខ្ជាប់ខ្ចួន នូវរាល់ការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ដើម្បីធ្វើការកាត់ផ្ដាច់នូវខ្សែចម្លងនៃជំងឺនេះឲ្យខាងតែបាន។

ពិសេសបច្ចុប្បន្ន ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាបានទទួលវ៉ាក់សាំងគ្រប់ៗគ្នា មិនថាកុមារ ឬមនុស្សចាស់ឡើយ ជាងនេះទៅទៀតតាមផែនការ ដែលបានគ្រោងទុក និងប៉ិនប្រសប់ របស់សម្ដេចតេជោ ដែលបានអនុវត្តនូវការចាក់វ៉ាក់សាំងដូសទី៣ ឬដុសជម្រុញ សម្រាប់បង្កើនអង្គបដិបក្ខរឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាត់បន្ថយអត្រាស្លាប់ដោយសារឥទ្ធិពលមេរោគ ហើយក៏ជួយកាត់បន្ថយការរីករាលដាលជំងឺផងដែរ។

ឯកឧត្តមមានប្រសាសន៍បន្តថា អំណោយមនុស្សធម៌ដែលក្រុមការងារអន្តរក្រសួង នាំយកមកចែកជូននាពេលនេះ គឺជាការបន្តចូលរួមចំណែក និងគាំទ្រដល់មន្ទីរពេទ្យសម្ដេចឪសម្ដេចម៉ែ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ។ អំណោយមនុស្សធម៌ទាំងនេះត្រូវបានចែកជូនដល់ក្រុមគ្រូពេទ្យនិងបុគ្គលិក កម្មករ អ្នកសម្រាកព្យបាល និងអ្នកកំដរ អ្នកជំងឺ នៅមន្ទីរពេទ្យសម្ដេចឪសម្ដេចម៉ែ រួមមានសារុង ក្រមា ត្រីខ ទឹកដោះគោ មី ស្ករស នំកញ្ចប់ ព្រមទាំងថវិកាមួយចំនួនផងដែរ។ ដែរនេះគឺជាកាយវិការសប្បុរសធម៌ដ៏ធំធេងមួយក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ គួរបញ្ជាក់ថា កន្លងមក ក្រុមការងារអន្តរក្រសួងក៏បាននាំយកអំណោយស្រដៀងគ្នានេះដែរសំរាប់ចែកជូនដល់ក្រុមគ្រូពេទ្យនិងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner